របស់ល្អ២យ៉ាងនៅក្នុងទឹកដោះម្តាយ ដែលគ្រប់គ្នាមិនធ្លាប់ដឹង

0
1

មនុស្សជាច្រើនច្បាស់ជាគ្រវីក្បាលភ្លាមៗ នៅពេលនិយាយអំពីខ្លាញ់ និងកូលេស្តេរ៉ុល ប៉ុន្តែខ្លាញ់ និងកូលេស្តេរ៉ុលនៅក្នុងទឹកដោះម្តាយ មានប្រយោជន៍ខ្លាំងណាស់សម្រាប់កុមារ។ ដោយសារតែកូលេស្តេរ៉ុលនៅក្នុងទឹកដោះម្តាយ គឺជាអាស៊ីតខ្លាញ់ឆ្អែត ដែលចាំបាច់សម្រាប់រាងកាយមនុស្ស។

អាស៊ីតខ្លាញ់ល្អ ត្រូវបានបែងចែកជាពីរប្រភេទ៖

១.អូមេហ្គា៣ មានផ្ទុក DHA(Docosahexaenoic acid) ដែលមានសារៈសំខាន់សម្រាប់ការលូតលាស់នៃខួរក្បាល ឆ្អឹងខ្នង និងការមើលឃើញ។ អាស៊ីតនេះមាននៅក្នុងត្រីសមុទ្រ បន្លែស្លឹកបៃតង ប្រេអូលីវ សារាយសមុទ្រ។ល។

២.អូមេហ្គា៦ មានផ្ទុក AA(Arachidonic acid) ដែលជួយដល់ការលូតលាស់ខួរក្បាល អ័រម៉ូនក្នុងរាងកាយ និងកណកឈាម។ អាស៊ីតនេះមាននៅក្នុងស៊ុត សាច់ គ្រាប់ធញ្ញជាតិ។ល។

អាស៊ីតទាំងពីរប្រភេទនេះ មិនអាចត្រូវបានផលិតដោយរាងកាយនោះទេ មានតែទទួលពីរបបអាហារប៉ុណ្ណោះ។ ចំពោះទារកអាចទទួលបានតាមរយៈសុក ឬតាមរយៈការបំបៅដោះក្រោយពេលសម្រាល។

អត្ថប្រយោជន៍អស្ចារ្យទាំង ៣ចំណុចនៃ DHA និង AA

១.ល្អសម្រាប់ខួរក្បាល

សមាសធាតុខ្លាញ់ប្រហែលជា ៦០ភាគរយនៅក្នុងខួរក្បាលទារក មានអាស៊ីតខ្លាញ់ប្រហែលជា ១៥ទៅ២០ភាគរយ គឺ DHA និង AA។ DHA ត្រូវបានចែកចាយពាសពេញសរសៃប្រសាទខួរក្បាល និងរីទីណា ហើយ AA ត្រូវបានចែកចាយនៅផ្នែកផ្សេងទៀតនៃរាងកាយ។

ក្នុងអំឡុងពេលពីរឆ្នាំដំបូងនៃជីវិត ទារកត្រូវការ DHA និង AA ដើម្បីជួយដល់ការលូតលាស់ខួរក្បាល និងរីទីណា។ ដូច្នេះក្នុងរយៈពេល ៦ខែ ដំបូងទារក​ គួរតែបានបៅដោះ ដោយសារតែទឹកដោះមានអាស៊ីតខ្លាញ់ទាំងនេះ។ ទឹកដោះម្តាយ ក្រៅពីបង្កើតភាពស៊ាំ វាក៏អាចជួយអភិវឌ្ឍខួរក្បាលផងដែរ។

ការសិក្សាស្រាវជ្រាវបានរកឃើញថា អ្នកម្តាយដែលទទួលទានរបបអាហារមានផ្ទុក DHA ខ្ពស់ ធ្វើឲ្យ IQ កុមារមានភាពឆ្លាតវៃ និងមានភាពប្រសើរឡើង។

២.ការពារជំងឺ

ការបំបៅកូនដោយទឹកដោះមានភាពល្អប្រសើរជាងទឹកដោះគោ ព្រោះវាអាចជួយការពារជំងឺទឹកនោមផ្អែម ភាពធាត់ លើសឈាម អាឡែកស៊ី និងជំងឺហឺត ជាដើម។

៣.បង្កើនភាពស៊ាំ

ការស្រាវជ្រាបានរកឃើញថា DHA អាចជួយបង្កើតប្រព័ន្ធភាពស៊ាំ ហើយក៏អាចជួយកាត់បន្ថយកូលេស្តេរ៉ុល ដែរ។ ទារកដែលបៅដោះម្តាយ នៅពេលធំពេញវ័យ នឹងមានកូលេស្តេរ៉ុលអាក្រក់តិច កាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង។ វាត្រូវបានបង្ហាញថា កូលេស្តេរ៉ុលល្អ ដែលមាននៅក្នុងទឹកដោះម្តាយមានឥទ្ធិពលយូរអង្វែងលើសុខផាពរបស់កូននាពេលអនាគត់។

កូលេស្តេរ៉ូល មាននៅក្នុងទឹកដោះម្តាយពិតជាមានប្រយោជន៍ណាស់ ដូច្នេះម្តាយដែលមានផ្ទៃពោះ ឬបំបៅដោះកូន គួរតែជ្រើសរបបអាហារដែលមានផ្ទុកអូមេហ្គា៣ និងអូមេហ្គា៦ច្រើន ដើម្បីជួយដល់សុខភាពទារក ហើយសំខាន់បំផុតគឺត្រូវបំបៅកូនដោយដោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here