ស្បែកស្ងួតប្រេះស្រការ គឺជាបញ្ហាមួយដែលមនុស្សទូទៅតែងតែជួបប្រទេះនៅក្នុងរដូវរងា ហើយសូម្បីតែស្ត្រីមានផ្ទៃពោះក៏ប្រឈមដូចគ្នាដែរ។ នៅពេលស្បែកមានលក្ខណៈស្ងួត មិនត្រឹតែធ្វើឲ្យស្បែកកាន់តែអាក្រក់ប៉ុណ្ណោះទេ ការរមាស់ក៏កើតមានឡើងដែរ ហើយអ្នកខ្លះទ្រាំមិនបានអេសរហូតដល់ដាច់រលាតចេញឈាមក៏មានដែរ។
ទោះជាយ៉ាងណា បញ្ហាមួយនេះអាចដោះស្រាយបាន ដោយគ្រាន់តែអ្នកព្យាយាមអនុវត្តតាមអនុសាសន៍ងាយៗប៉ុណ្ណោះ។
១.ទទួលទានទឹកឲ្យបានច្រើន
២.បរិភោគបន្លែផ្លែឈើឲ្យបានទៀងទាត់
៣.ធ្វើលំហាត់ប្រាណជាប្រចាំ
៤.ប្រសិនបើអ្នកស្ថិតនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់រយៈពេលយូរ សីតុណ្ហភាពគួរតែបន្ថយកុំត្រជាក់ខ្លាំងពេក
៥.រាងកាយគួរត្រូវបានរក្សាកម្តៅ ដោយពាក់ជិតៗ
៦.ប្រសិនបើស្បែកស្ងួតខ្លាំង គួរប្រើសាប៊ូស្រាលៗ
៧.លាបក្រែមផ្តល់សំណើមដល់ស្បែក
៨.ងូតទឹកត្រជាក់ធម្មតា ឬត្រាំក្នុងទឹកអំបិល ដើម្បីកាត់បន្ថយការរមាស់
៩.នៅពេលរមាស់ គួរជៀសវាងងូតទឹកក្តៅ និងសូណា
បច្ចុប្បន្ននេះ ក្រែមលាបស្បែកសម្រាប់ស្ត្រីមានផ្ទៃពោះ មានច្រើនប្រភេទណាស់ដែលមានលក់នៅលើទីផ្សារ ហើយអ្នកម្តាយអាចជ្រើសរើសផលិតផលដែលពួកគេចូលចិត្តបាន។ ក៏ប៉ុន្តែប្រសិនបើអ្នកម្តាយមិនប្រាដកថា ក្រែមទាំងនោះមានធាតុផ្សំមានសុវត្ថិភាព ពួកគេអាចប្រើប្រេងសម្រាប់ទារក ឬប្រេងអូលីវជំនួសបាន។
ការលាបក្រែមលើផ្ទៃស្បែកមិនត្រឹមតែជួយកាត់បន្ថយការរមាស់ប៉ុណ្ណោះទេ វាក៏អាចជួយកាត់បន្ថយស្លាកស្នាម និងផ្តល់សំណើមដល់ស្បែកផងដែរ៕