រឿងដែលអ្នកមានផ្ទៃពោះគួរធ្វើ និងមិនគួរធ្វើនៅត្រីមាសទី២

0
1

បន្ទាប់ពីឆ្លងកាត់រយៈពេល៣ខែដំបូងនៃភាពក្លាយជាម្តាយថ្មី ទាំងស្ថានភាពរាងកាយ និងផ្លូវចិត្ត ចាប់ផ្តើមានតុល្យភាពឡើងវិញ។ ការផ្លាស់ប្តូរអារម្មណ៍នៅមានតិចតួច ការញ៉ាំបានច្រើន ការចាញ់កូនថមថយស្ទើរតែបាត់ទាំងស្រុង ដូច្នេះស្ត្រីមានផ្ទៃពោះច្បាស់ជាមានអារម្មណ៍ល្អប្រសើរជាងមុន។\

តែទោះជាយ៉ាងណា ក្រៅពីការរំពឹងទុកថា ត្រីមាសទី២ អ្នកនឹងមានភាពល្អប្រសើរឡើងវិញ ព្រោះរាងកាយរបស់អ្នក និងកូនក្នុងផ្ទៃអាចស្របខ្លួននឹងគ្នាបានហើយ អ្នកម្តាយក៏គួរតែដឹងពីអ្វីដែលគួរធ្វើ និងមិនគួធ្វើផងដែរ។

១.ស្ត្រីមានផ្ទៃពោះមិនគួរគ្រប់គ្រងទម្ងន់រាងកាយ ដោយការតមអាហារនោះទេ។ តែអ្នកអាចគ្រប់គ្រងតាមរយៈ ការជៀសវាងអាហារដែលសម្បូរកាឡូរីច្រើន។

២.ជៀសវាងការរត់ម៉ារ៉ាតុង ព្រោះការរត់យូរពេកអាចធ្វើឲ្យរងរបួសដល់សន្លាកក្នុងរាងកាយយ៉ាងងាយ។

៣.ប្រសិនបើអ្នកម្តាយចង់ហាត់ប្រាណ គឺការដើរពិតជាល្អបំផុត ហើយគួរតែពាក់ស្បែកជើងប៉ាតាផងដែរ។

៤.ការហែលទឹក ជាលំហាត់ប្រាណដែលសក្តិសមបំផុត សម្រាប់ស្ត្រីមានផ្ទៃពោះ។ ដោយសារតែទឹក អាចជួយទ្រទ្រង់ទម្ងន់រាងកាយ ធ្វើឲ្យឈាមរត់បានស្រួល និងសព្វទីកន្លែង។ ប៉ុន្តែត្រូវតែមានការប្រុងប្រយ័ត្ន ប្រសិនបើអ្នកមានអារម្មណ៍ថាអស់កម្លាំង ត្រូវប្រញាប់សម្រាកភ្លាម។

៥.កុំឲ្យភាពតានតឹងចូលក្នុងខ្លួនច្រើនពេក ព្រោះវាអាចជះឥទ្ធិពលអាក្រក់ដល់ការលូតលាស់ដល់ទារក។

៦.ព្យាយាមស្វែងរកសកម្មភាពសប្បាយៗ និងផ្លាស់ប្តូរគំនិតជាមួយអ្នកម្តាយដែលមានបទពិសោធន៍ វានឹងជួយឲ្យការមានផ្ទៃពោះរបស់អ្នកនាក់កាន់តែមានភាពល្អប្រសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here