សម្រាលកូនដោយធម្មជាតិក៏ដោយ វះកាត់ក៏ដោយ ត្រូវដឹងរឿងទាំងនេះទើបសុខភាពល្អ

0
1
mother parenting, mom using hand help a baby newborn belch burping after breastfeeding milk

មនុស្សជាច្រើនដែលមានផ្ទៃពោះ អាចមានការព្រួយបារម្ភអំពីការសម្រាលកូន និងការមើលថែទាំងកូននាពេលខាងមុខ។ ប៉ុន្តែតាមពិតការថែរក្សាខ្លួនឯងក្នុងអំឡុងពេលសម្រាល និងក្រោយពេលសម្រាល ក៏មានសារៈសំខាន់ដូចគ្នាដែរ។

មិនថាអ្នកម្តាយសម្រាលដោយធម្មជាតិ ឬដោយវះកាត់ក៏ដោយ បើចង់ថែរក្សាខ្លួនឲ្យបានល្អ គួរតែដឹងរឿងទាំងនេះ។

១.សម្រាកឲ្យបានច្រើន ព្រោះការបំបៅដោះកូន គឺជាកាតព្វកិច្ចនៅក្នុងជីវិតរបស់អ្នកម្តាយ។ ទារកនឹងអាចភ្ញាក់មកបៅដោះបានគ្រប់ពេលវេលា ដូច្នេះហើយនៅពេលទារកគេង​ អ្នកម្តាយក៏ត្រូវសង្វាតគេងដូចគ្នា ដើម្បីឲ្យរាងកាយឆាប់ជាសះស្បើយឡើងវិញ។

២.ផ្តោតសំខាន់ទៅលើអាហារដែលគ្មានរសជាតិហឹរ និងសម្បូរជាតិសរសៃឲ្យបានច្រើន ដើម្បីការពារការទល់លាមក។ ញ៉ាំឲ្យបានច្រើន ព្រោះរាងកាយនៅតែត្រូវការសារធាតុចិញ្ចឹមសំខាន់ៗក្នុងការបង្កើតទឹកដោះដែលមានគុណភាពសម្រាបប់ទារក។

៣.ទៅជួបគ្រូពេទ្យតាមការកំណត់ ដើម្បីពិនិត្យមើលសុខភាពទូទៅ ឬស្ថានភាពរបួស សម្រាប់អ្នកម្តាយដែលសម្រាលដោយវះកាត់។

៤.ទទួលទានវីតាមីនឲ្យបានគ្រប់គ្រាន់ ដើម្បីចិញ្ចឹមរាងកាយ ក៏ដូចជាទារកដែលកំពុងតែបៅដោះផងដែរ។

៥.បើចង់សម្រកក្បាលពោះឲ្យរាបស្មើវិញ ត្រូវពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។ ជាពិសេសអ្នកម្តាយដែលសម្រាលដោយវះកាត់ ត្រូវរង់ចាំឲ្យមុខរបួសជាសះស្បើយ បើមិនដូច្នោះទេវាអាចមានគ្រោះថ្នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here