៥ចំណុច បើមិនកម្ចាត់ចោលទេ ស្ត្រីមានផ្ទៃពោះនៅតែឈឺក្បាល

0
1

ឈឺក្បាល គឺជាអាការៈមួយដែលកើតមានឡើងចំពោះមនុស្សដែលពូកែគិតច្រើន ឬអ្នកមានជំងឺមួយចំនួន ក៏ប៉ុន្តែសម្រាប់ស្ត្រីមានផ្ទៃពោះក៏អាចកើតមានដូចគ្នាដែរ។ ការប្រើថ្នាំបំបាត់ការឈឺចាប់ គឺជាដំណោះស្រាយតែមួយគត់ ដែលស្ត្រីមានផ្ទៃពោះភាគច្រើននឹកឃើញ ក៏ប៉ុន្តែអ្នកគួរតែដឹងឲ្យច្បាស់ពីមូលហេតុនៃអាការៈឈឺក្បាល ដើម្បីត្រៀមខ្លួនដោះស្រាយភ្លាមៗនៅពេលរោគសញ្ញាកើតឡើង។

ខាងក្រោមនេះ គឺជាកត្តា៦ចំណុចដែលបណ្តោលឲ្យស្ត្រីមានផ្ទៃពោះ កើតមានអាការៈឈឺក្បាល៖

១.បាត់បង់ជាតិទឹកភ្លាមៗ

ការក្អួត និងនោមញឹក អាចធ្វើឲ្យរាងកាយបាត់បង់ជាតិទឹកច្រើន។ ប្រសិនបើរាងកាយខ្វះជាតិទឹកខ្លាំង និងគ្មានជំនួយវិញទេនោះ វាអាចបណ្តោលឲ្យអ្នកម្តាយកើតរោគសញ្ញា ឈឺក្បាល។ ដូច្នេះ សូមព្យាយាមទទួលទានទឹកឲ្យបានច្រើន យ៉ាងហោចណាស់ ៨កែវក្នុងមួយថ្ងៃ ហើយកុំភ្លេចញ៉ាំបន្លែផ្លែឈើផងដែរ។

២.ហត់នឿយ

ដោយសារតែការចាញ់ ក្អួត ចង្អោរ បរិភោគអ្វីមិនសូវបាន ធ្វើឲ្យរាងកាយគ្មានកម្លាំងកំហែង ហើយងាយនឹងមានរោគសញ្ញាដូចជា វិលមុខ ឬឈឺក្បាលយ៉ាងងាយ។ ហេតុនេះ អ្នកម្តាយគួរតែព្យាយាមថែរក្សាសុខភាពឲ្យបានល្អ តាំងពីមុនពេលមានផ្ទៃពោះ ដើម្បីជួយពង្រឹងរាងកាយឲ្យមានភាពរឹងមាំ។

៣.ទ្រាំអត់ឃ្លាន

អ្នកម្តាយដែលមានការភ័យខ្លាចក្នុងការឡើងទម្ងន់ ឬព្យាយាមគ្រប់គ្រងរបបអាហារត្រូវប្រយ័ត្ន កុំទុកឲ្យក្រពះនៅទទេឲ្យសោះ។ ព្រោះវាអាចធ្វើឲ្យជាតិស្ករក្នុងឈាមទាប អាចបណ្តោលឲ្យឈឺក្បាល។ ហេតុនេះ អ្នកគួរតែទទួលទានអាហារដែលសម្បូរជីវជាតិ ហើយកុំរំលងអាហាមួយពេលណាឲ្យសោះ ដើម្បីបំពេញតម្រូវការរាងកាយ។

៤.សម្រាកមិនបានគ្រប់គ្រាន់

អំឡុងពេលមានផ្ទៃពោះ ស្ត្រីភាគច្រើនពិបាកគេងខ្លាំងណាស់ ដោយសារតែកត្តាជាច្រើន។ ការគេងមិនបានគ្រប់គ្រាន់នេះហើយ ដែលធ្វើឲ្យអ្នកម្តាយកើតមានអាការឈឺក្បាល។ ទោះជាយ៉ាងណា អ្នកម្តាយត្រូវព្យាយាមគេងយ៉ាងហោចណាស់ ៨ទៅ១០ម៉ោងក្នុងមួយថ្ងៃ ជាពិសេសពេលយប់ ព្រោះរាងកាយនឹងផលិតអ័រម៉ូនសម្រាប់ទ្រងទ្រង់ពេលមានផ្ទៃពោះ។

៥.ស្ត្រេស

នៅពេលមានផ្ទៃពោះ អ្នកម្តាយអាចប្រឈមនឹងក្តីកង្វល់ជាច្រើន ដោយសារតែការប្រែប្រួលនៃកម្រិតអ័រម៉ូន ការឈឺចាប់រាងកាយ គិតច្រើនដោយសារការងារ ធ្វើឲ្យមានស្ត្រេសកើតឡើង។ បញ្ហាស្ត្រេសនេះហើយ ជាមូលហេតុដែលធ្វើឲ្យអ្នកម្តាយកើតមានជំងឺឈឺក្បាល។ យកល្អអ្នកម្តាយគួរតែ ធ្វើលំហាត់ប្រាណស្រាលៗ សម្រាកឲ្យបានច្រើន និងធ្វើរឿងសប្បាយៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here