គន្លឹះ៧យ៉ាង ជួយឲ្យអ្នកស្រកទម្ងន់ដូចដើមវិញក្រោយពេលសម្រាលកូនរួច

0
1

រឿងមួយដែលអ្នកម្តាយក្រោយពេលសម្រាលកូនរួចមានការព្រួយបារម្ភខ្លាំង គឺវិធីសម្រកទម្ងន់ក្រោយពេលសម្រាលកូន ដែលអាចចំណាយពេលច្រើន ដើម្បីឲ្យរាងត្រលប់មកដូចដើមវិញ។ លោកស្ត្រី Melinda Johnson អ្នកនាំពាក្យសមាគមអាហារបំប៉ន អាមេរិក បាននិយាយថា ស្ត្រីជាម្តាយទាំងឡាយមិនចាំបាច់ព្រួយបារម្ភច្រើននោះទេ អ្នកអាចសម្រកទម្ងន់ឲ្យមានរាងស្អាតដូចដើមវិញបាន ដោយគ្រាន់តែអនុវត្តគន្លឹះមួយចំនួននេះ។

១.កុំតមអាហារ

ដោយសារតែអំឡុងពេលបំបៅដោះកូន អ្នកម្តាយត្រូវការញ៉ាំអាហារច្រើន ដើម្បីបង្កើតទឹកដោះ ដូច្នេះអ្នកមិនអាចតមអាហារបានទេ។ ប៉ុន្តែអ្នកម្តាយកុំបរិភោគតាមតែចិត្តចង់ គឺត្រូវអាចជ្រើសរើសអាហារដែលមានផាសុខភាព និងមានតុល្យភាពជំនួសវិញ។ វានឹងជួយឲ្យរាងរបស់អ្នកត្រលប់មកស្រស់ស្អាតដូចដើមវិញ។

២.ជ្រើសរើសអាហារដែលមានគុណភាព

នៅពេលអ្នកក្លាយជាម្តាយថ្មោងថ្មី រាងកាយរបស់អ្នកត្រូវការសារធាតុចិញ្ចឹមជាច្រើនប្រភេទ។ ជាពិសេសក្នុងកំឡុងពេលនៃការជាសះស្បើយ អ្នកម្តាយគួរតែជ្រើសរើសអាហារដែលផ្តល់ទាំងថាមពល និងខ្លាញ់ល្អដូចជា៖

ត្រីសម្បូរទៅដោយអូមេហ្គា៣ ដែលជួយចិញ្ចឹមខួរក្បាល និងណឺរ៉ូនរបស់ទារក ដូចជាត្រីសាម៉ុន ត្រីធូណា និងត្រីសាឌីន។

ទឹកដោះគោ និងទឹកដោះគោជូរ សម្បូរជាតិកាល់ស្យូមជួយពង្រឹងឆ្អឹងឲ្យរឹងមាំ។

៣.បំបៅកូនដោយទឹកដោះ

ក្រៅពីមានអត្ថប្រយោជន៍ដល់កុមារ វាក៏ត្រូវបានគេរកឃើញដែរថា ការបំបៅកូនដោយទឹកដោះផ្ទាល់ អាចជួយឲ្យអ្នកម្តាយមានការសម្រកទម្ងន់បានលឿន។

៤.ផឹកទឹកឲ្យបានច្រើន

ការស្រាវជ្រាវបានបង្ហាញថា ការទទួលទានទឹកឲ្យបានច្រើន នឹងជួយឲ្យការរំលាយអហាររបស់រាងកាយដំណើរការបានល្អ។ ដូច្នេះអ្នកអាចសង្កេតមើលតាមរយៈទឹកនោម ប្រសិនបើទឹកនោមមានពណ៌ក្រហម ឬមានពពុះបង្ហាញថា អ្នកផឹកទឹកមិនទាន់គ្រប់គ្រាន់ទេ។

៥.ធ្វើលំហត់ប្រាណ

ក្រៅពីជ្រើសរើសរបបអាហារមកទទួលទាន អ្នកម្តាយក៏ត្រូវព្យាយាមធ្វើលំហាត់ប្រាណផងដែរ ការធ្វើលំហាត់ប្រាណ នឹងជួយឲ្យរាងកាយដុតបំផ្លាញកាឡូរី ជួយបង្កើនកម្លាំងដល់សាច់ដុំ ឆ្អឹង កាត់បន្ថយបញ្ហាថប់បារម្ភ និងជួយឲ្យអ្នកគេងលក់ស្រួលផងដែរ។

៦.សម្រាកឲ្យគ្រប់គ្រាន់

នៅពេលមានអាមរ្មណ៍ហត់នឿយ រាងកាយនឹងផលិតអ័រម៉ូនស្ត្រេស ដែលបណ្តោលឲ្យអ្នកឡើងទម្ងន់។ ដូច្នេះ អ្នកគួរតែសម្រាកឲ្យគ្រប់គ្រាន់ យ៉ាងហោចណាស់ ៨ម៉ោងក្នុងមួយថ្ងៃ។ ការសិក្សាបានរកឃើញថា អ្នកម្តាយដែលគេងបាន ៥ម៉ោង ឬតិចជាងនេះពេលមានផ្ទៃពោះ អាចងាយនឹងឡើងទម្ងន់ជាងអ្នកម្តាយដែលគេង ៧ម៉ោងក្នុងមួយថ្ងៃ។

៧.ពិគ្រោះជាមួយអ្នកជំនាញ

ប្រសិនបើអ្នកពិតជាចង់សម្រាកទម្ងន់ គួរតែសុំការណែនាំពីអ្នកជំនាញ ឬពិគ្រោះជាមួយគ្រូពេទ្យ អំពីផែនការអាហារូបត្ថម្ភសម្រាប់អាហារនីមួយៗ និងសមាមាត្រនៃទម្ងន់ដែលសមស្រប ដើម្បីសុវត្ថិភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here