មូលហេតុដែលស្ត្រី គួរឈប់ទទួលទានជាតិកាហ្វេអ៊ីន ពេលពពោះ

0
1

ទារកនៅក្នុងផ្ទៃ ត្រូវពឹងផ្អែកទាំងស្រុងទៅលើអាហារូបត្ថម្ភដែលផ្តល់តាមរយៈទងសុក ហើយនៅពេលកើតមកទារកពឹងផ្អែកទៅលើអាហារូបត្ថម្ភដែលបានមកពីការបំបៅដោះវិញម្តង។ ដូច្នេះនៅប្រសិនបើអ្នកម្តាយទទួលទានអាហារដែលមានផាសុខភាព វានឹងជួយឲ្យកូនមានសុខភាពល្អដូចគ្នា។

ក៏ប៉ុន្តែមានអាហារមួយចំនួនអ្នកមានផ្ទៃពោះពុំគួរទទួលទានឡើយ ជាពិសេសអាហារដែលមានផ្ទុកជាតិកាហ្វេអ៊ីន។ ព្រោះវាអាចបង្កផលប៉ះពាល់ដល់ទារកមិនទាន់កើត កាត់បន្ថយការស្រូបយកសារធាតុចិញ្ចឹមសំខាន់ៗដូចជា កាល់ស្យូម ជាតិដែកជាដើម។ ទីភ្នាក់ងារចំណីអាហារ  FSA របស់ចក្រភពអង់គ្លេស បានណែនាំឲ្យដាក់កម្រិតការទទួលទានត្រឹម ២ពែងក្នុងមួយថ្ងៃ ឬប្រហែលជា ២០០មីលីក្រាម។

ជាតិកាហ្វេអ៊ីនមិនត្រឹមតែមាននៅក្នុង កាហ្វេ ប៉ុណ្ណោះទេ សូម្បីតែភេជ្ជៈប៉ូវកម្លាំងមួយចំនួនទៀតក៏មានផ្ទុកដូចគ្នាដែរ។ ឧទារហណ៍ អាហារដែលមានជាតិកាហ្វេអ៊ីនរួមមាន៖

កាហ្វេ១ពែង មានផ្ទុកកាហ្វេអ៊ីន(១០០មីលីក្រាម)

កាហ្វេស្រស់ ១ពែង មានផ្ទុកកាហ្វេអ៊ីន(១៤០មីលីក្រាម)

តែ១ពែង មានផ្ទុកកាហ្វេអ៊ីន(៧៥មីលីក្រាម)

សូដា ១កំប៉ុង មានផ្ទុកកាហ្វេអ៊ីន(៨០មីលីក្រាម)

សូកូឡា ៥០ក្រាម មានផ្ទុកកាហ្វេអ៊ីន(៥០មីលីក្រាម) ប្រសិនបើវាលាយជាមួយទឹកដោះគោ អាចកាត់បន្ថយជាតិកាហ្វេអ៊ីនប្រហែលជាពាក់កណ្តោល។

អាហារដែលអ្នកម្តាយមានផ្ទៃពោះញ៉ាំគួរតែពិចារណាលើផាសុខភាព រួមទាំង បន្លែ ផ្លែឈើ និងសាច់។ ហើយអាហារទាំងនោះគួរតែត្រូវបានឆ្លងកាត់ការចម្អិនបានត្រឹមត្រូវ ទើបសុវត្ថិភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here