បើចម្លើយមានច្រើនជាង៤ចំណុចនេះ អ្នកម៉ាក់ប្រយ័ត្នកើតស្ត្រេសរ៉ាំរ៉ៃ

0
1

ត្រូវដឹងថា ស្ត្រេសអាចបំផ្លាញសុខភាពរាងកាយ និងផ្លូវចិត្តក្នុងកម្រិតធ្ងន់ធ្ងរ ជាពិសេសប្រសិនបើអ្នកកំពុងតែពពោះត្រូវប្រយ័ត្នឲ្យមែនទែន។

អ្នកម្តាយដែលមានបញ្ហាស្ត្រេសជាប្រចាំអំឡុងពេលមានផ្ទៃពោះ អាចបង្កផលប៉ះពាល់អាក្រក់ទារកដូចជា ទម្ងន់ស្រាល ការលូតលាស់រាងកាយមានភាពយឺតយ៉ាវ ខ្សោយបញ្ហា ឬពិការភាពជាដើម។

ហេតុនេះអ្នកម្តាយត្រូវចេះសង្កេតមើលខ្លួនឯង ឬសួរសំនួរទាំងនេះចំពោះខ្លួនឯង ប្រសិនបើចម្លើយត្រូវលើសពី៤ចំណុច ត្រូវប្រញាប់រកវិធីកែខៃជាបន្ទាន់។

១.តើអ្នកមានអារម្មណ៍ដូចជាចង់យំញឹកញាប់មែនទេ?

២.តើអ្នកកង្វះការផ្តោតអារម្មណ៍ ឬខ្វះការសម្រេចចិត្តយឺតយ៉ាវមែនទេ?

៣.តើអ្នកមិនចង់និយាយជាមួយអ្នកដទៃមែនទេ?

៤.តើអ្នកតែងមានអារម្មណ៍ឆាប់ខឹង ឬឆេឆាវមែនទេ?

៥.តើអ្នកបរិភោគអាហារច្រើន ឬតិចជាងធម្មតាមែនទេ?

៦.តើអ្នកមិនអាចដោះស្រាយជាមួយនឹងបញ្ហា សូម្បីតែបញ្ហាដែលធ្លាប់តែអាចគ្រប់គ្រងពីមុនមកមែនទែ?

៧.តើអ្នកគេងមិនលក់មែនទេ?

៨.តើអ្នកឧស្សាហ៍ភ្លេចភ្លាំងច្រើនមែនទេ?

៩.តើអ្នកខ្វះភាពរីករាយ មានអារម្មណ៍ធុញទ្រាន់ មែនទេ?

១០.តើអ្នកលេងសើចតិច មានអារម្មណ៍ធ្លាក់ទឹកចិត្ត ឬមានអារម្មណ៍វង្វេងរង្វាន់ មែនទេ?

ប្រសិនបើចម្លើយ ច្រើនជាង៤ចំណុច អ្នកត្រូវលែលករកវិធីដោះស្រាយភ្លាមៗ ព្រោះបើទុកយូរនឹងនាំឲ្យមានបញ្ហាស្ត្រេសរ៉ាំរ៉ៃ និងមានឥទ្ធិពលអាក្រក់ដល់សុខភាពម្តាយ ព្រមទាំងទារកក្នុងផ្ទៃ។

ដូច្នេះ ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលបណ្តោលមកពីបញ្ហាស្ត្រេសច្រើន អ្នកម្តាយគួរអនុវត្តវិធីសាមញ្ញៗមួយចំនួន៖

គេងឲ្យបានគ្រប់គ្រាន់

ទទួលទានអាហារដែលសម្បូរសារធាតុចិញ្ចឹម

គិតតែរឿងវិជ្ជមាន និងធ្វើចិត្តឲ្យរីករាយ

ធ្វើលំហាត់ប្រានស្រាលៗ ដើម្បីជួយឲ្យអារម្មណ៍មានភាពល្អប្រសើរឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here