៩ចំណុចមុនពេលមានផ្ទៃពោះ អ្នកម្តាយគ្រប់គ្នាគួរដឹង!

0
1

នៅពេលមានជីវិតមួយទៀតកំពុងតែចាប់កំណើត អ្នកម្តាយទាំងឡាយតែងតែមានការព្រួយបារម្ភ ខ្លាចកូនក្នុងផ្ទៃលូតលាស់មិនបានល្អ ឬមានបញ្ហាផ្សេងៗកើតមានឡើង តើមែនទេ? អារម្មណ៍ទាំងនេះតែងតែកើតឡើងចំពោះអ្នកម្តាយទាំងឡាយ ក៏ប៉ុន្តែប្រសិនបើអ្នកដឹងពីចំណុចសំខាន់ៗទាំង៩នេះ ច្បាស់ជាស្ងប់ចិត្តវិញជាមិនខាន។

១.រក្សាទម្ងន់

រឿងដំបូងដែលអ្នកម្តាយគួរធ្វើ គឺថ្លឹងទម្ងន់មុនពេលមានផ្ទៃពោះ និងអំឡុងពេលមានផ្ទៃពោះ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងទម្ងន់។ តែមិនគួរសម្រកទម្ងន់នោះទេ ព្រោះទារកត្រូវការសារធាតុចិញ្ចឹមផ្សេងៗ ដើម្បីជួយជំរុញដល់ការលូតលាស់ ប្រកបដោយផាសុខភាព។

២.បញ្ឈប់ការជក់បារី គ្រឿងស្រវឹង និងកាហ្វេអ៊ីន

ជាតិពុលពីនីកូទីន ជាតិអាល់កុល និងកាហ្វេអ៊ីន គឺមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ទារក។ សារធាតុទាំងនេះត្រូវបានឆ្លងកាត់តាមរយៈសុក បណ្តោលឲ្យប៉ះពាល់ដល់ផ្ទាល់ដល់ទារក។ ប៉ុន្តែអ្នកម្តាយអាចទទួលទានកាហ្វេក្នុងកម្រិតមធ្យមបាន គឺមិនលើសពី ១៥០មីលីក្រាមក្នុងមួយថ្ងៃឡើយ។

៣.សម្រាក និងលំហែអារម្មណ៍

ដូចដែលអ្នកបានដឹងហើយថា អារម្មណ៍របស់អ្នកម្តាយអាចប៉ះពាល់ដល់កូនក្នុងផ្ទៃ។ ដូច្នេះអ្នកម្តាយគួររកពេលសម្រាក ឬធ្វើសកម្មភាពសប្បាយៗ ក្នុងពេលទំនេរ ដើម្បីធ្វើឲ្យចិត្តស្រស់ស្រាយ ដូចអានសៀវភៅ ច្រៀងលេង ជាដើម។

៤.គ្រប់គ្រងការទទួលទានថ្នាំ

ប្រសិនបើអ្នកម្តាយត្រូវការលេបថ្នាំ គួរតែជូនដំណឹងដល់គ្រូពេទ្យ ឬឱសថការីមុនពេលព្យាបាល។ ប្រសិនបើអ្នកកំពុងស្ថិតក្នុងដំណាក់កាលមានគភ៌ គ្រូពេទ្យនឹងផ្តល់ថ្នាំដែលសមស្រប មិនឲ្យបង្កគ្រោះថ្នាក់ដល់ទារកមិនទាន់កើតឡើយ។ ការប្រើថ្នាំផ្តេសផ្តាស់ អាចបង្កឲ្យមានពិការភាព និងការស្លាប់ដល់ទារកក្នុងផ្ទៃបាន។

៥.ការចាក់ថ្នាំបង្ការ

មុនពេលមានផ្ទៃពោះ អ្នកម្តាយគួរតែស្វែងយល់ពីការចាក់វ៉ាក់សាំងផងដែរ។ វ៉ាក់សាំងមួយចំនួន គួរតែត្រូវបានគ្រប់គ្រងអំឡុងពេលមានផ្ទៃពោះ ដើម្បីពង្រឹងភាពស៊ាំរបស់ទារក ឬទៅជួបគ្រូពេទ្យដើម្បីប្រាដកថា តើវ៉ាក់ស៊ាំប្រភេទណាដែលអ្នកត្រូវការ។

៦.រៀបចំផែនការប្រាក់ចំណូល និងចំណាយ

ការរៀបចំផែនការហិរញ្ញវត្ថុ វាពិតជាសំខាន់សម្រាប់ពេលមានផ្ទៃពោះ និងក្រោយពេលសម្រាល។ អ្នកមិនចេះសន្សំសំចៃទេ អ្នកអាចជួបនិងការខ្វះខាត់ក្រោយពេលសម្រាលកូន ជាពិសេសប្រសិនបើអ្នកមានជីវិតភាពមិនសូវធូធារស្រាប់។

៧.ការប្រើប្រាស់សារធាតុគីមី

អ្នកម្តាយគួរជៀសវាងសារធាតុគីមី ចូលក្នុងខ្លួនដូចជា ថ្នាំលាបសក់។ ដោយសារតែសារធាតុគីមីទាំងនោះអាចស្រូបចូលទៅក្នុងខ្លួន ហើយបង្កគ្រោះថ្នាក់ដល់ទារកមិនទាន់កើត។ សម្បូរតែការស្រូបយកសំណ និងបារត ក៏គួរតែជៀសវាងដែរ ព្រោះវាអាចប៉ះពាល់ដល់ការលូតលាស់ផ្នែកផ្សេងៗនៃរាងកាយ ដែលអាចបង្កឲ្យទារកមានពិការភាព។

៨.កាត់បន្ថយ និងបញ្ឈប់សកម្មភាពខ្លាំងក្លាមួយចំនួន

ម្តាយដែលចូលចិត្តសកម្មភាពខ្លាំង និងកីឡាដូចជា ជិះស្គី ជិះសេះ ជិះកង់ គួរតែជៀសវាង។ ដោយសារតែសកម្មភាពទាំងនោះ អាចបង្កហានិភ័យខ្លាំង គឺការរលូតកូនតែម្តង។

៩.ជ្រើសរើសកន្លែសម្រាក

នេះក៏ជាគំនិតមួយសំខាន់ផងដែរ ព្រោះកន្លែងដែលទុកចិត្ត និងគ្រូពេទ្យមានវិជ្ជាជីវៈច្បាស់លាស់ គឺអាចជួយឲ្យការសម្រាលរបស់អ្នកប្រកបដោយសុវត្ថិភាពទាំងម្តាយ និងកូន៕

LEAVE A REPLY

Please enter your comment!
Please enter your name here