រឿង១០យ៉ាង អ្នកនឹងដឹងតាមរយៈការធ្វើអ៊ុលត្រាសោន

0
1

អ៊ុលត្រាសោន គឺជាឧបករណ៍ដែលគេប្រើសម្រាប់តាមដានមើលការលូតលាស់ ក៏ដូចជាភាពមិនប្រក្រតីចំពោះទារក ដែលកំពុងតែបង្កកំណើត។ អ៊ុលត្រាសោនអំឡុងពេលមានផ្ទៃពោះ ត្រូវបានគេចាត់ទុកជាការពិនិត្យប្រកបដោយសុវត្ថិភាព និងមានប្រយោជន៍រហូតដល់ទៅ ១០ចំណុច។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ទាំង ១០ចំណុច នៃការធ្វើអ៊ុលត្រាសោន៖

១.អាចដឹងពីភេទរបស់ទារក។

២.អាចដឹងថា ក្នុងពោះរបស់អ្នកមានកូនភ្លោះឬអត់។

៣.អាចដឹងអាយុពិតរបស់ទារក ជាពិសេសអ្នកម្តាយដែលមិនចាំពេលវេលានៃការមានផ្ទៃពោះ។

៤.អាចដឹងថា ទារកស្ថិតនៅក្នុងប្រឡាយស្បូន ឬអត់ ព្រោះជួនកាលទារកអាចបង្កកំណើតក្រៅស្បូន។

៥.អាចវាយតម្លៃទម្ងន់ និងការលូតលាស់របស់ទារក។

៦.ក្នុងករណីដែលមានការហូរឈាមតាមទ្វារមាសក្នុងត្រីមាសទី១ ការធ្វើអ៊ុលត្រាសោនអាចដឹងថា ទារកនៅមានជីវិត ឬអត់។ ដោយសារតែអ៊ុលត្រាសោន អាចមើលឃើញចង្វាក់បេះដូងទារកលោត នៅសប្តាហ៍ទី៦។

៧.អាចដឹងពីភាពមិនប្រក្រតីរបស់ទារក ដូចជា ពិការភាពជាដើម។

៨.អាចដឹងពីបរិមាណទឹកភ្លោះតិច​ ឬច្រើន ព្រោះកង្វះទឹកភ្លោះក៏អាចធ្វើឲ្យទារកប្រឈមនឹងគ្រោះថ្នាក់ដែរ។

៩.អាចមើលទីតាំងរបស់សុក ថាស្ថិតនៅកន្លែងត្រឹមត្រូវឬអត់។

១០.អាចវាយតម្លៃមាត់ស្បូន ក្នុងករណីអ្នកធ្លាប់មានប្រវត្តកើតមិនគ្រប់ខែ។

អ៊ុលត្រាសោន ក្នុងពេលបច្ចុប្បន្នមាន៣ប្រភេទ គឺ 2D, 3D  និង4D។ ក៏ប៉ុន្តែការពិតនិត្យដែលមានភាពច្បាស់លាស់ គឺស្ថិតក្នុងចន្លោះខែទី៤ ទៅទី៦នៃការមានផ្ទៃពោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here