៥សំនួរ ប៉ាម៉ាក់ៗគួរសួរខ្លួនឯងមុនពេលសម្រេចចិត្តយកកូន កុំឲ្យស្តាយក្រោយ

0
1

ក្នុងជីវិតប្តីប្រពន្ធ មានរឿងជាច្រើនដែលត្រូវឆ្លងកាត់ និងរឿងជាច្រើនដែលត្រូវសម្រេចចិត្តរួមគ្នា។ ប្រសិនបើការយកកូន បានក្លាយជាបញ្ហាមួយដែលត្រូវឲ្យអ្នកទាំងពីរធ្វើការសម្រេចចិត្ត អ្នកត្រូវប្រាដកថា តើអ្នកបានត្រៀមខ្លួនមើលថែសមាជិកថ្មីរួចរាល់ហើយឬនៅ? ព្រោះការទទួលខុសត្រូវ​ និងថែរក្សាជីវិតមួយទៀតដែលនឹងកើត មិនមែនជារឿងងាយស្រួលនោះទេ។ ដូច្នេះអ្នកទាំងពីរត្រូវគិតឡើងវិញ ហើយត្រូវសួរ ៥សំនួរនេះដល់ខ្លួនឯង បើអ្នកអាចធ្វើបាន គឺគ្មានបញ្ហាចោទសម្រាប់អ្នកក្នុងការយកកូននោះទេ។

១.តើទំនាក់ទំនងរវាងប្តីប្រពន្ធរបស់អ្នកយ៉ាងម៉េចដែរ?

ប្រសិនបើការរស់នៅរបស់អ្នកទាំងពីរក្រោយរៀបអាពាហ៍ពិពាហ៍រួច មិនសូវចុះសំរុងនឹងគ្នាទេ កុំទាន់យកកូនអ៊ី។ ព្រោះអ្នកអាចប្រឈមនឹងការបែកបាក់គ្នាយ៉ាងងាយ ហើយកូនកើតមកនឹងកា្លយជាក្មេងកំព្រា។

២.តើអ្នកមានសមត្ថភាពអាចផ្គត់ផ្គង់កូនបានដែរឬទេ?

ការចិញ្ចឹមកូន មិនមែនគ្រាន់តែគិតដល់បញ្ហាសុខុមាលភាពមួយមុខនោះទេ ប៉ុន្តែអ្នកក៏ត្រូវគិតដល់ការអប់រំ ការហូបចុក ការចំណាយផ្សេងៗសម្រាប់គាត់ផងដែរ។ ប្រសិនបើការងាររបស់អ្នកទាំងពីរបានត្រឹមតែចិញ្ចឹមខ្លួនឯង មិនទាន់សល់អ្វីសោះ គួរតែពន្យាពេលក្នុងការយកកូនសិនទៅ ចាំជីវភាពធូរធាបន្តិចចាំយកក៏មិនទាស់អីដែរ។

៣.តើអ្នកមានពេលវេលាសម្រាប់កូនដែរឬទេ?

ជាការពិតណាស់ កុមារត្រូវការភាពកក់ក្តៅ និងការយកចិត្តទុកដាក់ពីឪពុកម្តាយ ប៉ុន្តែប្រសិនបើអ្នកទាំងពីររវល់តែជាមួយការងាររកប្រាក់ តើមានពេលឯណាសម្រាប់កូន។ ដូច្នេះ អ្នកត្រូវសួរខ្លួនឯងឲ្យបានច្បាស់ បើមានពេលវេលាគ្រប់គ្រាន់សម្រាប់ពួកគេ ចាំបង្កើតពួកគេមក។

៤.តើអាយុ និងសុខភាពរបស់អ្នកយ៉ាងម៉េចដែរ?

អាយុពិតជាសំខាន់ណាស់ ព្រោះការយកកូននៅអាយុកាន់តែច្រើន អ្នកអាចប្រឈមនឹងគ្រោះថ្នាក់កាន់តែខ្លាំង។ ជាមនុស្សមនុស្សស្រីដែលមានអាយុលើសពី ៤០ឆ្នាំ ប្រសិនបើមិនថែរក្សាសុខភាពឲ្យបានល្អទេ ប្រព័ន្ធរាងកាយនឹងកាន់តែយ៉ាប់យ៉ឺន។ ហេតុនេះមុនពេលយកកូន គួរតែពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីត្រៀមខ្លួនក្នុងការយកកូនប្រកបដោយសុវត្ថិភាព។

៥.តើអ្នកអាចលះបង់ពេលវេលាផ្ទាល់ខ្លួនបានដែរឬទេ?

ការមានកូន នឹងក្លាយជាបញ្ហាធំ ដោយសារតែស្វាមីត្រូវមានបន្ទុកច្រើនដែលត្រូវធ្វើ ក្រៅពីទទួលខុសត្រូវភារកិច្ចជំនួសប្រពន្ធហើយ ក៏នៅមានតួនាទីធ្វើជាម្តាយផងដែរ។ ដូច្នេះក្រៅពីម៉ោងធ្វើការ អ្នកប្រហែលជាគ្មានពេលទំនេរសម្រាប់ខ្លួនឯងឡើយ។ ពីការជប់លៀងជួបជុំមិនភក្តិ ការដើរលេង ការមើលកុន នឹងជំនួសដោយការមើលថែទាំកូន ២៤ម៉ោង។

នេះ គឺជាអ្វីដែលស្វាមី និងភរិយា ត្រូវសួរខ្លួនឯង ហើយឆ្លើយខ្លួនឯង ថាបើអ្នកមានកូន តើអាចមើថែជីវិតមួយទៀតបានដែរឬទេ? ប្រសិនបើអ្នកនៅតែស្ទាក់ស្ទើរ មិនច្បាស់លាស់ និងគ្មានចម្លើយទេ គួរតែលុបគំរោងមានកូនចេញសិនទៅ។ តែប្រសិនបើអ្នកទាំងពីរត្រៀមខ្លួនរួចរាល់ហើយ អ្នកអាចចាប់ផ្តើមយកកូនបានគ្រប់ពេល៕

LEAVE A REPLY

Please enter your comment!
Please enter your name here