កុំឲ្យសោះ! កុមារ​ក្រោម​អាយុ៣ឆ្នាំ ហាមផឹក​តែ​ទឹកកក!

0
1

តែ​ទឹកកក គឺជា​ភេសជ្ជៈ​សំណ​ប់​របស់​បងប្អូន​មួយចំនួន ព្រោះ​វា​មាន​ភាព​ត្រជាក់ និង​មាន​ក្លិន​ឈ្ងុយ​គួរ​ឲ្យ​ចង់​ទទួលទាន ជាពិសេស​នា​រដូវក្តៅ​មនុស្ស​ទទួលទាន​វា​កាន់តែច្រើន។

មិន​ត្រឹមតែ​មនុស្ស​ពេញ​នោះទេ​ ដែល​ប្រើប្រាស់​ភេសជ្ជៈ​មួយ​ប្រភេទ​នេះ សូម្បីតែ​ក្មេងតូចៗមួយចំនួន​ក៏​ឪពុកម្តាយ​ពួកគេ​ឲ្យ​ទទួលទាន​ផងដែរ។

ប៉ុន្តែកុមារ​ក្រោម​អាយុ ៣ឆ្នាំ​ហាម​ទទួលទាន ព្រោះ​ជាតិ​អាស៊ីត​នៅក្នុង​តែ​ទឹកកក នៅពេលដែល​ចូលដល់​ក្រពះ វា​នឹងមាន​ប្រតិកម្ម​ជាមួយ​ជាតិ​ដែក​នៅក្នុង​អាហារ ដែល​បង្ក​ផល​អវិជ្ជមាន និង​ធ្វើ​ឲ្យ​កុមារ​មាន​បញ្ហា​ស្លេកស្លាំង។

​យោងតាម​ក្រុម​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យមួយក្នុងទឹកដី សហរដ្ឋអាមេរិក បាន​បង្ហាញថា តែ​ទឹកកក ​មាន​ផ្ទុក​សារធាតុ oxalate ដែល​អាច​ផលិត​ជា​អំបិល​ក្រួស និង​សារធាតុ​រ៉ែ ​នៅក្នុង​ទឹកនោម។ ប្រសិនបើ​សារធាតុ​នេះ កើនឡើង​កាន់តែច្រើន ភាគល្អិតតូចៗនឹង​ផ្តុំគ្នា​បន្តិចម្តងៗ ប​ណ្តោ​ល​ឲ្យ​មានការ​ឈឺចាប់​ក្នុង​ត្រង​នោម ខ្សោយតម្រងនោម និង​កើត​ជំងឺ​ក្រួសតម្រងនោម។

អាស្រ័យហេតុនេះ កុមារ​ក្រោម​អាយុ ៣ឆ្នាំ គួរតែ​ជៀសវាង​តែ​ទឹកកក ហើយ​សម្រាប់​មនុស្សពេញវ័យ​អាច​ទទួលទាន​បានត្រឹមតែ ១ទៅ២កែវ ក្នុង​មួយថ្ងៃ​ប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here