កាល់ស្យូម គឺជាសារធាតុរ៉ែដែលគេរកឃើញភាគច្រើននៅក្នុងធ្មេញ និងឆ្អឹង។ ជាធម្មតារាងកាយរបស់យើងមិនអាចបង្កើជាតិកាល់ស្យូមដោយខ្លួនឯងបានទេ មានតែទទួលពីអាហារប៉ុណ្ណោះ។
តើកាល់ស្យូមមានសារៈសំខាន់ប៉ុណ្ណោ?
កាល់ស្យូម គឺជាសារធាតុរ៉ែដែលរាងកាយត្រូវការជាចាំបាច់ ជាពិសេសអ្នកម្តាយ ពិតជាមិនអាចខ្វះបាននោះទេ។ ទាំងពេលមានផ្ទៃពោះ និងពេលអំបៅដោះកូន កាល់ស្យូមអាចជួយជំរុញដល់ការអភិវឌ្ឍរចនាសម្ព័ន្ធឆ្អឹងរបស់ទារក រក្សាដង់ស៊ីតេឆ្អឹងតាមរយៈការបង្កើត និងការពារការបាត់បង់ឆ្អឹង។ ធ្វើឲ្យឆ្អឹងរបស់អ្នកម្តាយរឹងមាំ កាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង។ លើសពីនេះអ្នកម្តាយដែលទទួលទានកាល់ស្យូមគ្រប់គ្រាន់ អាចជួយការពារជំងឺលើសឈាម កាត់បន្ថយបញ្ហារមួលក្រពើ។ កាល់ស្យូមដែលស្ត្រីមានផ្ទៃពោះគួរទទួលទានគឺ ១.០០០មីលីក្រាមក្នុងមួយថ្ងៃ។
ប្រភពទូទៅបំផុតនៃជាតិកាល់ស្យូម គឺមាននៅក្នុងទឹកដោះគោ ទឹកដោះគោជូរ ឈីស ត្រី បង្គារ សណ្តែកសៀង សណ្តែកក្រហម តៅហ៊ូ និងស្លឹកបន្លែបៃតង។
ដើម្បីជួយឲ្យរាងកាយស្រូបយកជាតិកាល់ស្យូមបានល្អ អ្នកត្រូវជៀសវាងទទួលទានភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន អាហារប្រៃពេក ជាតិអាល់កុល ខ្លាញ់ច្រើន…ព្រោះវាអាចរារាំងដលការស្រូបយកកាល់ស្យូម ធ្វើឲ្យរាងងាយបញ្ចេញជាតិកាល់ស្យូមកាន់តែច្រើនតាមរយៈទឹកនោម៕