ប្រយ័ត្នម៉ាក់ៗ! ញ៉ាំអាហារទាំងនេះចូលពោះហើយ រាងកាយស្រូបយកកាល់ស្យូមមិនគ្រប់ឡើយ

0
1

អ្នកម្តាយគ្រប់រូបច្បាស់ជាធ្លាប់ដឹងហើយថា កាល់ស្យូម គឺជាសារធាតុរ៉ែចាំបាច់បំផុតសម្រាប់បង្កើតឆ្អឹង និងធ្វើឲ្យឆ្អឹងរឹងមាំ។ មិនថាទារកនៅក្នុងផ្ទៃនោះទេ សូម្បីតែអ្នកម្តាយខ្លួនឯងក៏ត្រូវការដូចគ្នាដែរ ដើម្បីការពារកុំឲ្យឆ្អឹងពុកផុត។

កម្រិតជាតិកាល់ស្យូមដែលស្ត្រីមានផ្ទៃពោះគួរទទួលទានជាប្រចាំថ្ងៃ គឺ ១,០០០មីលីក្រាម។ តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកទទួលទានមិនបានត្រឹមត្រូវទេ អ្នកមិនអាចទទួលបានជាតិកាល់ស្យូមដើម្បីបំពេញតម្រូវការរាងកាយគ្រប់គ្រាន់ឡើយ។

ហេតុនេះដើម្បីរក្សាតម្លៃជាតិកាល់ស្យូម ក៏ដូចជាការស្រូបយកជាតិកាល់ស្យូមបានល្អ អ្នកម្តាយគួរតែប្រុងប្រយ័ត្នជាមួយអាហារទាំងនេះ។

ជាតិកាហ្វេអ៊ីន

មិនថាកាហ្វេ ភេសជ្ជៈដែលមានផ្ទុកជាតិកាហ្វេអ៊ីននោះទេ ស្ត្រីមានផ្ទៃពោះគួរតែជៀសវាង ដោយសារតែវាអាចរារាំងដល់ការស្រូបយកជាតិកាល់ស្យូម និងធ្វើឲ្យរាងកាយបញ្ចេញជាតិកាល់ស្យូមកាន់តែច្រើនតាមរយៈទឹកនោមមកវិញ។

អាហារប្រៃ

គ្រប់អាហារទាំងអស់ដែលមានផ្ទុកជាតិប្រៃខ្ពស់ វានឹងរារាំងដល់ការស្រូបយកជាតិកាល់ស្យូមរបស់ពោះវៀនតូច។

ជាតិអាល់កុល

គ្រៀងស្រវឹងអ្នកមិនគួរទទួលទាន ហើយក៏មិនគួរយកវាមកលាយជាមួយស្រាឡើយ ព្រោះវានឹងរារាំងដល់ការស្រូបយកកាល់ស្យូមនៅក្នុងរាងកាយ។

ប្រូតេអ៊ីនសាច់

កុំទទួលទានអាហារដែលមានជាតិប្រូតេអ៊ីនច្រើនពេក ពុំដូច្នោះទេវានឹងបំបែកជាតិកាល់ស្យូមកាន់តែច្រើន។ ដូច្នេះសាច់គួរតែទទួលទានក្នុងកម្រិតមធ្យម។

កាត់បន្ថយការប្រើប្រេង ឬខ្លាញ់

ក្នុងការចម្អិនអាហារអ្នកម្តាយមិនគួរប្រើប្រេង ឬខ្លាញ់ច្រើនពេកទេ ព្រោះនៅពេលខ្លាញ់ចូលទៅលាយឡំជាមួយនឹងជាតិកាល់ស្យូម ប្រសិទ្ធភាពនៃការស្រូយត្រូវបានកាត់បន្ថយ។

ទាំងអស់នេះគឺជាអាហារដែលអ្នកម្តាយ គួរតែជៀសវាង ឬកាត់បន្ថយ ទើបរាងកាយអាចស្រូបយកជាតិកាល់ស្យូមបានពេញលេញល្អ តាមតម្រូវការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here