នៅពេលដែលអ្នកដាក់កូនឲ្យបៅដោះមិនបានត្រឹមត្រូវ ទឹកដោះមិនអាចចេញគ្រប់គ្រាន់តាមតម្រូវការទេនោះ ហេតុនេះទារកនឹងខំប្រឹងជញ្ជក់ខ្លាំងៗ ឬខាំ ដែលធ្វើឲ្យមានការឈឺចាប់ ឬស្រគាចុងសុដន់។ ក៏ប៉ុន្តែ ដើម្បីជៀសផុតពីបញ្ហាមួយនេះ ហើយងាយស្រួលដល់កូនក្នុងការបៅដោះ អ្នកម្តាយគួរតែផ្លាស់ប្តូររបៀបំបៅឲ្យបានត្រឹមត្រូវ។
គន្លឹះទី១៖ ចាប់ផ្តើមបង្វែរទីតាំងទារកឲ្យបានត្រឹមត្រូវ។
គន្លឹះទី២៖ យកដៃឆ្វេង ឬដៃស្តាំទ្រខ្នងទារក មិនមែនទ្រ.ក ឬក្បាលឡើយ។
គន្លឹះទី៣៖ បង្វែរក្បាលទារកឲ្យចំសុដន់។
គន្លឹះទី៤៖ រុញទារកឲ្យគៀកជាប់នឹងខ្លួនរបស់អ្នក។
គន្លឹះទី៥៖ ដៃរបស់ទារកមិនត្រូវឲ្យទើសនឹងសុដន់ឡើយ គឺត្រូវយកដៃពួកគេដាក់ឱបជុំវិញសុដន់របស់អ្នក។
គន្លឹះទី៦៖ នៅពេលដែលរៀបចំទីតាំងត្រូវអស់ហើយ អ្នកត្រូវរុញក្បាលសុដន់ទៅក្នុងមាត់របស់ទារក។
គន្លឹះទី៧៖ ដៃរបស់អ្នកម្ខាងទៀត ត្រូវក្តោបទារកឲ្យជាប់ ហើយអង្គុយសម្រាកធម្មតា។
វិធីសាស្ត្រខាងលើអាចជួយសម្រួលឲ្យទឹកដោះហូរបានត្រឹមត្រូវ ដូច្នេះកូនរបស់អ្នកមិនប៊ឺតជញ្ជក់ខ្លាំង ឬខាំដែលនាំឲ្យអ្នកឈឺចាប់នោះទេ៕