ជាធម្មតាយើងគិតថា ការទទួលទានគ្រឿងស្រវឹង អាចបណ្តោលឲ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរសម្រាប់ទារក ប៉ុន្តែអ្វីៗមិនដូចអ្នកគិតទាំអស់នោះទេ។ ការទទួលទានគ្រឿងស្រវឹងអំឡុងពេលបំបៅដោះកូន ម្តងម្កាលអាចមានសុវត្ថិភាព ប្រសិនបើអ្នកម្តាយអនុវត្តគន្លឹះមួយចំនួនដូចខាងក្រោម៖
១.រងចាំយ៉ាងហោចណាស់២ម៉ោង បន្ទាប់ពីទទួលទានគ្រឿងស្រវឹងមុនពេលបំបៅដោះកូន ដើម្បីឲ្យរាងកាយមានពេលគ្រប់គ្រាន់ក្នុងការសម្អាតជាតិអាល់កុលចេញ។
២.កម្រិតការសេពគ្រឿងស្រវឹងត្រឹម១កែវបានហើយ (សូមចាំថាជាតិអាល់កុលក្នុងឈាមឡើងខ្ពស់បំផុតក្នុងរយៈ៣០ទៅ៩០ បន្ទាប់ពីការទទួលទាន)។
៣.អ្នកម្តាយអាចបូមទឹកដោះចេញ ដើម្បីជួយសម្អាតជាតិអាកុលឲ្យលឿន ហើយទឹកដោះថ្មីនឹងផលិតឡើងម្តងទៀត។
៤.ប្រសិនបើអ្នកទទួលទានគ្រឿងស្រវឹងច្រើន ឬស្រវឹង អ្នកមិនត្រូវបំបៅដោះកូនទេ រហូតទាល់តែអ្នកស្វាងឡើងវិញ។ តែក្រោយពេលស្វាងហើយអ្នកក៏ត្រូវបូមសម្អាតទឹកដោះចាស់ចេញផងដែរ។
ប្រសិនបើអ្នកមានចម្ងល់បន្ថែមអំពីសុវត្ថិភាពក្នុងការបំបៅដោះ ពេលទទួលទានគ្រឿងស្រវឹង អ្នកអាចសុំដំបូលន្មានពីពេទ្យជំនាញដែលនៅជិតលោកអ្នកបំផុត៕