កុំធុញអី! បន្លែទាំងនេះពិតជាសំខាន់ណាស់ សម្រាប់ស្ត្រីដែលសម្រាលកូនហើយ

0
1

បើឲ្យជ្រើសរើសរវាងបន្លែ ជាមួយនឹងសាច់ គ្រប់គ្នាប្រហែលជារើសយកសាច់មុនគេហើយ ព្រោះវាមានរសជាតិឆ្ងាញ់។ ក៏ប៉ុន្តែបើគិតដល់អត្ថប្រយោជន៍វិញនោះ បន្លែត្រូវបានផ្តល់អទិភាពមុនគេ ព្រោះជាអាហារដែលមានសុវត្ថិភាព ហើយសម្បូរសារធាតុចិញ្ចឹមចាំបាច់ជាច្រើន ដែលរាងកាយត្រូវការ។

ជាពិសេសបន្លែប៉ុន្មានមុខនេះ ស្ត្រីដែលទើបនឹងសម្រាលកូនហើយមិនគួរមើលរំលងឡើយ ព្រោះវាផ្តល់អត្ថប្រយោជន៍ច្រើនណាស់។

ល្ពៅ៖ បន្លែពណ៌លឿងមួយប្រភេទនេះសម្បូរទៅដោយវីតាមីន A កាល់ស្យូម និងវីតាមីន C ដែលអាចជួយថែបំប៉នភ្នែក និងស្បែករបស់អ្នកម្តាយឲ្យមានពណ៌សម្បុរភ្លឺថ្លា។

ស្នៀតពោត ឬក្លឹបពោតខ្ចី៖ បន្លែមួយនេះមានផ្ទុកបេតាការ៉ូទីន វីតាមីនC កាល់ស្យូម ដែលសមស្របសម្រាប់អ្នកម្តាយក្រោយពេលសម្រាលកូន។ ព្រោះវាអាចជួយជំរុញដល់ការបង្កើតទឹកដោះ បានគ្រប់គ្រាន់សម្រាប់ទារក។

ត្រយ៉ូងចេក៖ បន្លែធម្មជាតិមួយនេះ មិនត្រឹមតែអាចជួយជំរុញដល់ការផលិតទឹកដោះប៉ុណ្ណោះទេ វាក៏មានផ្ទុកជាតិដែក ដែលអាចជួយចិញ្ចឹមឈាម និងធ្វើឲ្យស្បែកភ្លឺថ្លា។ លើសពីនេះជាតិសរសៃ របស់វាអាចជួយឲ្យការបញ្ចេញចោលមានភាពងាយស្រួល។

ម្រេច៖ គ្រឿងទេសដ៏ពេញនិយមមួយប្រភេទនេះ អាចជួយព្យាបាលអាការហើមពោះ បណ្តេញខ្យល់ បញ្ចេញជាតិពុលតាមញើស ឬទឹកនោម។ ប៉ុន្តែសម្រាប់ស្ត្រីបំបៅដោះកូន គួរតែញ៉ាំឲ្យសមល្មមមិនហិរពេក ព្រោះវាអាចប៉ះពាល់ដល់រសជាតិទឹកដោះ។

ខ្ទឹមក្រហម៖ វាសម្បូរទៅដោយអត្ថប្រយោជន៍ជួយបំបាត់អាការៈតឹងច្រមុះ ហើមពោះ បណ្តេញខ្យល់ ជួយរំលាយអាហារ រក្សារាងកាយឲ្យមានកម្តៅ កាត់បន្ថយកម្រិតជាតិស្ករនៅក្នុងឈាម។ ប៉ុន្តែប្រសិនបើអ្នកញ៉ាំច្រើនពេកអាចមានផលអវិជ្ជាមានដូចជា បណ្តោលឲ្យសក់ឆាប់ស្កូវ មានក្លិនខ្លួន ងាយភ្លេចភ្លាំង ព្រិលភ្នែក ហេតុនេះសូមទទួលទានក្នុងកម្រិតល្មមបានហើយ។

ផ្សិត៖ បន្លែមួយប្រភេទនេះ មានសមត្ថភាព អាចជួយបង្កើនប្រព័ន្ធការពាររាងកាយឲ្យកាន់តែរឹងមាំ។

ដើម្បីកុំឲ្យឆាប់ទ្រលាន់ អ្នកម្តាយអាចញ៉ាំបន្លែឆ្លាស់គ្នារាល់ថ្ងៃ ឬយកទៅច្នៃធ្វើជាអាហារផ្សេងៗដែលអ្នកចូលចិត្ត វានឹងផ្តល់ប្រយោជន៍យ៉ាងក្រៃលែងដល់សុខភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here