Skip to content

ម៉ាក់ៗគួរដឹង របៀបញ៉ាំឲ្យមានសុខភាពល្អអំឡុងពេលពពោះ

អ្នកម្តាយដែលកំពុងពពោះ គួរតែយកចិត្តទុកដាក់ចំពោះអាហារ ពីព្រោះបន្ថែមពីលើសារធាតុចិញ្ចឹមដែលត្រូវបញ្ចូនទៅកាន់ទារក រាងកាយរបស់អ្នកម្តាយខ្លួនឯងក៏ត្រូវការថាមពលសម្រាប់ធ្វើការផងដែរ។ ហេតុនេះ សូមចាប់ផ្តើមថែរក្សាសុខភាព ចាប់ពីពេលនេះតទៅ។

Pregnancy Diet: A Balanced Diet is Key

១.ចាប់ផ្តើមជាមួយអាហារពេលព្រឹក

វាគឺជាអាហារដែលមិនអាចខ្វះបានសម្រាប់ស្ត្រីមានផ្ទៃពោះទាំងឡាយ តែអ្នកត្រូវជ្រើសរើសអាហារស្រាលៗមិនមានរសជាតិខ្លាំងដូចជា ទឹកដោះគោស្រស់ ទឹកផ្លែឈើ នំប៉័ង ស៊ុត វានឹងជួយរក្សារាងកាយឲ្យមានភាពស្រស់ថ្លា និងមានថាមពលសម្រាប់បំពេញការងារ។

២.បង្កើនថាមពលនៅពេលថ្ងៃជាមួយអាហារសម្បូរកាបូអ៊ីដ្រាត

នំប៉័ងធ្វើពីស្រូវសាលី គ្រាប់ធញ្ញជាតិ ផ្លែឈើ ទឹកដោះគោ ឬទឹកដោះគោជូរ វានឹងជួយបង្កើនភាពរឹងមាំនៃរាងកាយ មិនឲ្យអ្នកងងុយគេង និងបំបាត់ភាពស្រេកឃ្លាន រហូតដល់ពេលអាហារមួយទៀត។

៣.អាហារថ្ងៃត្រង់

អាហារដែលអ្នកត្រូវញ៉ាំជាមួយបាយ ត្រូវតែមានប្រូតេអ៊ីនខ្ពស់ ព្រោះរាងកាយនឹងដុតបំផ្លាញថាមពលដើម្បីធ្វើការដូចជា សាច់គ្មានខ្លាញ់ ត្រីសាឌីន គ្រាប់ធញ្ញជាតិ និងអាហារសមុទ្រ។ ជាពិសេសថ្លើមសត្វ ត្រូវញ៉ាំឲ្យបានម្តងក្នុងមួយសប្តាហ៍ ហើយកុំភ្លេចផ្លែឈើ បន្ទាប់ពីញ៉ាំបាយផងដែរ ព្រោះវីតាមីន ជាតិរ៉ែ និងជាតិសរសៃ អាចជួយឲ្យរាងកាយផលិតអ័រម៉ូនបំបាត់ស្រ្តេស។

៤.ជៀសវាងអាហារប្រៃពេក និងខ្លាញ់ច្រើន

នៅពេលដែលអ្នកញ៉ាំអាហារទាំងពីរប្រភេទនេះញឹកញាប់ ជាតិខ្លាញ់ និងអំបិលត្រូវបានប្រមូលផ្តុំនៅក្នុងរាងកាយ ហើយធ្វើឲ្យរាងកាយមានចលនាយឺត មានអារម្មណ៍អស់កម្លាំង។

៥.ទទួលទានអង្កសំរូបជាប្រចាំ

អង្ករសំរូប ត្រូវបានគេរកឃើញថា សម្បូរទៅដោយវីតាមីន B និងE ដែលអាចជួយពង្រឹងខួរក្បាលឲ្យមានភាពរហ័សរហួន និងឆ្លាតវៃ។

៦.ផឹកទឹក ៨ទៅ១០កែវ

អ្នកគួរមានទម្លាប់ទុកទឹកមួយកែវនៅលើតុ ដើម្បីជាការរំលឹកខ្លួនឯងឲ្យផឹកទឹកយ៉ាងតិចមួយកែវក្នុងមួយម៉ោង។ ធ្វើបែបនេះវានឹងជួយកាត់បន្ថយការងងុងគេង ធ្វើឲ្យឈាមរត់បានស្រួល និងមិនបង្កឲ្យយឺត ឬរីកសរសៃវ៉ែន៕