សញ្ញា៧ចំណុច បើលេចឡើង កូនជាទីស្រឡាញ់របស់អ្នកកំពុងតែប្រឈមនឹងជំងឺមហារីកឈាម ហើយ

0
1

មហារីកឈាម គឺជាជំងឺមួយប្រភេទដែលធ្វើឲ្យកោសិកាឈាមក្រហមត្រូវបាត់បង់ ហើយកោសិកាឈាមសកើនឡើងជំនួសវិញ។ ដោយសារតែភាពមិនប្រក្រីនៃកោសិកាឈាមនេះហើយ ដែលធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះទន់ខ្សោយ ហើយបង្កភាពងាយស្រួលដល់ការចម្លងមេរោគផ្សេងៗទៀត។

ដូច្នេះដើម្បីកុំឲ្យមានហានិភ័យធ្ងន់ធ្ងរ អាណាព្យាបាលទាំងឡាយគួរតែប្រញាប់នាំកូនទៅមន្ទីរពេទ្យភ្លាមៗ ប្រសិនបើឃើញរោគសញ្ញាទាំងនេះ៖

១.ងាយកើតស្នាមជាំនៅលើស្បែក

ក្មេងៗមានភាពរពិស និងចូលចិត្តលេងខ្លាំងណាស់ ដូច្នេះរាងកាយរបស់ពួកគេជៀសមិនផុតពិការកើតមានស្នាមជាំដោយសារតែការប៉ះទង្គិចជាមួយនឹងវត្ថុរឹងនោះទេ។ ប៉ុន្តែប្រសិនបើស្នាមជាំ កើតមាននៅលើស្បែកដោយមិនដឹងមូលហេតុ សូមប្រុងប្រយ័ត្នចំពោះរោគសញ្ញានៃជំងឺមហារីក។

២.ឈាមច្រមុះ

ប្រសិនបើកូនរបស់អ្នកឈាមច្រមុះញឹកញាប់ដោយមិនដឹងមូលហេតុ វាអាចជារោគសញ្ញានៃជំងឺមហារីកឈាម។ រោគសញ្ញាមួយនេះច្រើនតែកើតឡើង ចំពោះកុមារដែលមានសរសៃឈាមក្នុងច្រមុះទន់ខ្សោយ។

៣.ដំបៅក្លាយ

ប្រសិនបើដំបៅរបស់កុមារងាយនឹងក្លាយ ទោះបីជាត្រូវរបួសបន្តិចបន្តួចក៏ដោយ វាជាសញ្ញានៃជំងឺមហារីកឈាម ព្រោះកោសិកាឈាមសចាប់ផ្តើមលូតលាស់ និងកាត់បន្ថយភាពសាំរបស់រាងកាយ។

៤.ឈឺពោះ

អាការបែបនេះច្រើនតែកើតឡើងចំពោះកុមារដែលទទួលទានអាហារខុស ប៉ុន្តែប្រសិនបើការឈឺពោះជាប់គ្នារហូត និងឈឺចុកខ្លាំង វាបណ្តោលមកពីកោសិកាមហារីកប្រមូលផ្តុំគ្នានៅក្នុងក្រពះ ដែលធ្វើឲ្យប៉ះពាល់ដល់ជាលិកាក្រពះ។

៥.ឈឺសន្លាក់

នៅពេលដែលជំងឺមហារីកឈាមកើតឡើង កោសិកាមហារីក នឹងដុះជុំវិញសាច់ដុំសន្លាក់ ដែលបណ្តោលឲ្យមានការឈឺចាប់ និងរលាកជង្គង់ កែងដៃ ឬខ្នង…។ ហេតុដូច្នេះ ប្រសិនបើកូនរបស់អ្នកត្អូញត្អែភ្លាមៗអំពីការឈឺចាប់សន្លាក់ គួរតែប្រញាប់នាំកូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់។

៦.ភាពស្លេកស្លាំង

ជំងឺមហារីកឈាម អាចធ្វើឲ្យកោសិកាឈាមក្រហមត្រូវបានកាត់បន្ថយ ហើយរាងកាយមានភាពស្លេកស្លាំង។ ដូច្នេះ ប្រសិនបើកុមារបង្ហាញរោគសញ្ញាវិលមុខ ហត់នឿយ ឬបាត់បង់ចំណង់អាហារ អាណាព្យាបាលគួរតែនាំកូនទៅធ្វើតេស្តឈាមឲ្យបានឆាប់។

៧.ហើមនៅតំបន់មួយចំនួន

ប្រសិនបើតំបន់មួយចំនួននៅលើងរាងកាយកុមារ មានបញ្ហាហើមភ្លាមៗ ដូចជាក្លៀក សន្លាក់ និងកញ្ចឹង.ក… ភាគច្រើនវាជាជំងឺមហារីកឈាម។ តាមអ្នកជំនាញបានបង្ហាញថា ស្ថានភាពនេះកើតឡើងដោយសារតែកោសិកាមហារីកធំធាត់ និងប៉ះពាល់ដល់ក្រពេញកូនកណ្តុរ ដែលមានទីតាំងនៅផ្នែកខាងលើ និងបណ្តោលឲ្យហើម ហើយឡើងរឹង៕

LEAVE A REPLY

Please enter your comment!
Please enter your name here