ពិតជាសំខាន់ណាស់! បើខ្វះវីតាមីនរលាយក្នុងទឹកមួយប្រភេទនេះ ទារកអាចប្រឈមនឹងបញ្ហាធ្ងន់ធ្ងរ

0
1

ការសិក្សាជាច្រើនបានរកឃើញថា ស្ត្រីដែលគ្រប់អាយុមានកូន ឬមានគំរោងចង់បានកូន គួរតែចាប់ផ្តើមទទួលទានអាស៊ីតហ្វូលិក ដើម្បីជួយពង្រឹងរាងកាយ និងការពារទារកកុំឲ្យកើតជំងឺផ្សេងៗ។

អាស៊ីតហ្វូលិក ត្រូវបានគេស្គាល់ថា ជាវីតាមីនរលាយក្នុងទឹក ហើយដើរតួនាទីសំខាន់ក្នុងការសំយោគ DNA។ នេះគឺជាសមាសធាតុមូលដ្ឋាននៃកោសិកា និងការបង្កើតកាបូន ដែលជាយន្តការ DNA ត្រូវប្រើដើម្បីផ្លាស់ប្តូរហ្សែន ក្នុងការបង្កើតជាប្រូតេអ៊ីនផ្សេងៗ និងគ្រប់គ្រងការលូតលាស់របស់ទារក។

ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ សហគមន៍វេជ្ជសាស្ត្រ និងអាហារូបត្ថម្ភ បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអាស៊ីតហ្វូលិក។ ដោយសារតែ មានការសិក្សាមួយរកឃើញថា កម្រិតអាស៊ីតហ្វូលិក នៅក្នុងឈាមរបស់អ្នកម្តាយ ក្នុងពេលមានផ្ទៃពោះមានរហូតដល់ ២៥ភាគរយ។ ប្រសិនបើកម្រិតអាស៊ីតទាប គឺអាចប្រឈមនឹងការវិវត្តខុសប្រក្រតីក្នុងការវិវត្តខួរក្បាល និងប្រព័ន្ធប្រសាទរបស់ទារក។ ព្រោះជាធម្មតា ខួរក្បាល និងប្រព័ន្ធប្រសាទមានការលូតលាស់ និងវិវត្តចាប់ផ្តើមពីបន្ទះសរសៃប្រសាទ ហើយបន្ទាប់មករុំចូលទៅក្នុងបំពង់មួយដែលគេហៅថា បំពង់សរសៃប្រសាទដែលមានពីរផ្នែក។

ក្រោយមក សរសៃប្រសាទទាំងពីរ ត្រូវបានបញ្ចប់ដោយក្បាល នឹងក្លាយជាផ្នែកមួយនៃខួរក្បាល ហើយផ្នែកបញ្ចប់នៃខួរក្បាល គឺវិវត្តទៅជាខួរឆ្នឹងខ្នង។ ប្រសិនបើអ្នកម្តាយមានកម្រិតអាស៊ីតហ្វូលិកទាប នឹងបណ្តោលឲ្យចុងបញ្ចប់នៃបំពង់សរសៃប្រសាទទាំងពីរមិនបានបិទបញ្ចប់នោះទេ ដូច្នេះវានឹងបណ្តោលឲ្យខូចទ្រង់ទ្រាយនៃខួរក្បាល និងខួរឆ្នឹងខ្នង កម្រិតធ្ងន់។

ក្នុងករណីកង្វះអាស៊ីតហ្វុលិកខ្លាំង ទារកភាគច្រើនអាចកើតមកគ្មានជាលិកាខួរក្បាល។ ដូច្នេះ ទារកមិនអាចរស់រាន្តបានទេ ហើយនឹងស្លាប់ភ្លាមៗក្រោយពេលកើត។ ករណីតិចតួច ត្រូវបានគេរកឃើញថា មានពិការភាពឆ្អឹងខ្នង។

ដូច្នេះ ដើម្បីការពារ ឬកាត់បន្ថយការពិការភាពពីកំណើត របស់ទារកនៅពេលកើតមក អ្នកម្តាយគួរតែទទួលទានអាស៊ីតហ្វូលិក ឲ្យបាន ៤០០មីក្រូក្រាម បន្ថែមពីលើរបបអាហារប្រចាំថ្ងៃ ក្នុងទម្រង់ជាថ្នាំគ្រាប់ ឬអាហារបំពេញបន្ថែមដែលសម្បូរអាស៊ីតហ្វូលិក៕

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here