សម្រាលកូនហើយ ចង់ឲ្យស្បូនឆាប់វិលរកភាពដើមវិញ អ្នកម្តាយគួរធ្វើបែបនេះ

0
3

ស្បូនប្រៀបបានទៅនឹងផ្ទះសម្រាប់ទារករស់នៅ តាំងពីបង្កកំណើតដំបូង ហើយនៅពេលទារកធំបន្តិចម្តងៗ ស្បូននឹងពង្រីកខ្លួនតាមរហូតដល់ពេលសម្រាល។ ក្រោយពេលសម្រាលហើយ ស្បូននឹងចាប់ផ្តើមត្រលប់ទៅសភាពធម្មតាវិញ ក្នុងរយៈពេល ៤ទៅ៦សប្តាហ៍បន្ទាប់។

ក៏ប៉ុន្តែដើម្បីឲ្យស្បូន ឆាប់វិលទៅរកភាពដើមវិញ អ្នកម្តាយដែលទើបនឹងសម្រាលកូនទាំងឡាយ គួរតែព្យាយាមអនុវត្តតាមការណែនាំមួយចំនួននេះ។

១.បំបៅកូនដោយទឹកដោះ គឺជាវិធីមួយដែលអាចជួយជំរុញសាល់ដុំស្បូនឲ្យមានការកន្ត្រាក់ និងបង្រួមខ្លួនឲ្យឆាប់ត្រលប់មកសភាពដើមវិញ។ សំខាន់ជាងនេះទៅទៀត ទារកក៏ទទួលបានសារធាតុចិញ្ចឹមយ៉ាងសម្បូរបែបពីទឹកដោះម្តាយ និងមានភាពកក់ក្តៅផងដែរ។

២.ព្យាយាមញ៉ាំបន្លែផ្លែឈើ និងអាហារដែលមានផាសុខភាព។

៣.ទទួលទានទឹកក្តៅឧណ្ឌៗជានិច្ច ព្រោះទឹកក្តៅក៏អាចជួយកម្ចាត់កាកសំណល់នៅក្នុងស្បូន ក៏ដូចជាជួយបង្រួមស្បូនឲ្យឆាប់ត្រលប់ទៅសភាពធម្មតាបានដែរ។

៤.គេងឲ្យបានគ្រប់គ្រាន់ ដើម្បីស្តារសុខភាពរាងកាយ ក៏ដូចជាស្ថានភាពស្បូនឡើងវិញ។

៥.ធ្វើលំហាត់ប្រាណស្រាលៗ ដូចជាការដើរ ក៏ជាវិធីសាស្ត្រជួយពង្រឹងរាងកាយឲ្យរឹងមាំដែរ។

៦.ឆ្អើរភ្លើង ក៏ជាវិធីជួយឲ្យស្បួនបង្រួមយ៉ាងឆាប់រហ័សផងដែរ ប៉ុន្តែមុននឹងអនុវត្តវិធីមួយនេះ អ្នកគួរតែស្វែងយល់ និងសុំការណែនាំពីអ្នកជំនាញជាមុនសិន។

ទោះជាយ៉ាងណាក៏ដោយ ក្រោយពេលសម្រាលកូនហើយ អ្នកម្តាយគួរតែចេះសង្កេតមើលភាពមិនប្រក្រតីនៃស្បូន ដូចជា ឈាមធ្លាក់ខ្លាំងពេក ឬមានការឈឺចុកចាប់ខ្លាំងផ្នែកខាងក្រោមនៃពោះ អ្នកម្តាយគួរតែប្រញាប់ទៅជួបគ្រូពេទ្យភ្លាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here