បរិមាណអាស៊ីតហ្វូលិក នៅក្នុងអាហារមួយចំនួន ដែលស្ត្រីមានផ្ទៃពោះគួរដឹង

0
1

អាស៊ីតហ្វូលិក គឺជាសារធាតុចិញ្ចឹមដ៏សំខាន់បំផុតមួយនៅក្នុងការកសាងសរីរាង្គ និងខួរក្បាលរបស់ទារកក្នុងផ្ទៃ។ មិនតែប៉ុណ្ណោះ វាអាចការពារភាពមិនប្រក្រតីនៃ DNA និងកោសិកា ធ្វើឲ្យរចនាសម្ព័ន្ធបែងចែកកោសិកាថ្មីដំណើរការធម្មតា។

ប្រសិនបើអ្នកកំពុងតែត្រៀមខ្លួនមានផ្ទៃពោះ គួរតែញ៉ាំអាហារដែលសម្បូរទៅដោយអាស៊ីតហ្វូលិក ហើយបរិមាណគួរទទួលបានគឺ ៥០០ទៅ ៦០០មីក្រូក្រាមក្នុងមួយថ្ងៃ។

ខាងក្រោមនេះ គឺជាប្រភេទអាហារដែលសម្បូរទៅដោយបរិមាណអាស៊ីតហ្វូលិក ដែលអ្នកម្តាយគួរទទួលទាន៖

ថ្លើមគោ ១០០ក្រាម មានផ្ទុកអាស៊ីតហ្វូលិកចំនួន ២០០មីក្រូក្រាម

ស៊ុត១គ្រាប់ មានផ្ទុកអាស៊ីតហ្វូលិកចំនួន ២៣មីក្រូក្រាម

ខាត់ណាផ្តាពណ៌ខៀវឆ្អិន១កូនចាន មានផ្ទុកអាស៊ីតហ្វូលិកចំនួន ៧៨មីក្រូក្រាម

ទឹកក្រូចពណ៌លឿងកន្លះពែង មានផ្ទុកអាស៊ីតហ្វូលិកចំនួន ៥៥មីក្រូក្រាម

ផ្លែប៊ឺរ ១០០ក្រាម មានផ្ទុកអាស៊ីតហ្វូលិកចំនួន ១១មីក្រូក្រាម

ចេក១ផ្លែ ជាមធ្យមមានផ្ទុកអាស៊ីតហ្វូលិកចំនួន ២៤មីក្រូក្រាម

សាឡាត់ស្រស់១កូនចាន មានផ្ទុកអាស៊ីតហ្វូលិកចំនួន ៧៦មីក្រូក្រាម

ស្ពៃខៀវឆ្អិនកន្លះកូនចាន មានផ្ទុកអាស៊ីតហ្វូលិកចំនួន ១៣៥មីក្រូក្រាម

ពោតបារាំងឆ្អិនកន្លះកូនចាន មានផ្ទុកអាស៊ីតហ្វូលិកចំនួន ១៣៥មីក្រូក្រាម

អង្ករសំរូបដាំឆ្អិន ១កូនចាន មានផ្ទុកអាស៊ីតហ្វូលិកចំនួន ៦២.៥៣មីក្រូក្រាម

ផ្លែល្ហុងទុំមួយចាន មានផ្ទុកអាស៊ីតហ្វូលិកចំនួន ២៥៥,៨៨មីក្រូក្រាម

ម្នាស់ទុំមួយផ្លែ មានផ្ទុកអាស៊ីតហ្វូលិកចំនួន ៣០០.៥៤មីក្រូក្រាម

អ្នកម្តាយត្រូវដឹងថា អាស៊ីតហ្វូលិកនៅក្នុងអាហារងាយនឹងបាត់បង់ខ្លាំងណាស់ ប្រសិនបើដំណើរការចម្អិនប្រើភ្លើងខ្លាំង ហើយសូម្បីតែការប្រើប្រាស់ភេសជ្ជៈដែលមានជាតិអាល់កុល ក៏អាចររាំងដល់ការរបស់រាងកាយផងដែរ។ ដូច្នេះអ្នកគួរតែមានការប្រុងប្រយ័ត្នចំពោះការចម្អិនអាហារទាំងនេះ ឬអាចពិគ្រោះជាមួយគ្រូពេទ្យអំពីការទទួលទានថ្នាំគ្រាប់អាស៊ីតហ្វូលិក ក៏ល្អដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here