ក្នុងអំឡុងពេលបំបៅដោះកូន អ្នកម្តាយត្រូវចេះជ្រើសរើសអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ទើបរាងកាយមានសុខភាពល្អ នឹងអាចផ្គត់ផ្គង់ទឹកដោះដល់ទារកបានគ្រប់គ្រាន់។
ជាទូទៅក្នុងអំឡុងពេលបំបៅដោះកូន ស្ត្រីត្រូវការកាឡូរីចំនួន ២,២០០ ទៅ២,៤០០ ក្នុងមួយថ្ងៃ ហើយក្នុងចំណោមកាឡូរីទាំងអស់ គឺបានមកពីសារធាតុចិញ្ចឹមនីមួយៗរួមបញ្ចូលគ្នា ដូចជា៖
កាល់ស្យូមចំនួន ១,០០០ ទៅ ១,៣០០ មីលីក្រាម (មានភាពចាំបាច់សម្រាប់សុខភាពឆ្អឹង)
អាស៊ីតហ្វូលិកចំនួន ២៨០មីក្រូក្រាម (ចាំបាច់សម្រាប់ការមានផ្ទៃពោះនាពេលអនាគត់)
ជាតិដែកចំនួន ១៥មីលីក្រាម (ការពារភាពស្លេកស្លាំង)
ប្រូតេអ៊ីន ៦៥ក្រាម (ជួយផលិតជាលិកាក្នុងរាងកាយ)
វីតាមីនC ចំនួន ៩៥មីលីក្រាម (ជួយជំរុញឲ្យការស្រូបយកជាតិដែកបានល្អប្រសើរ)
អ្នកជំនាញបានណែនាំថា អ្នកម្តាយកំពុងតែបំបៅដោះកូន គួរញ៉ាំអាហារទាំង៣ពេលឲ្យទៀងទាត់ រួមផ្សំទាំងអាហារសម្រន់បន្ថែមទៀត ដោយផ្តោតទៅលើបន្លែផ្លែឈើ និងប្រូតេអ៊ីនសុទ្ធ។ ព្រោះស្ត្រិកំពុងតែបំបៅដោះកូន ចាំបាច់ត្រូវទទួលបានថាមពលគ្រប់គ្រាន់ និងបង្កើតទឹកដោះសម្រាប់កូនផងដែរ៕