វិធីថែទាំតំបន់ឯកជនឲ្យល្អ ទាំងពេលពពោះ និងក្រោយសម្រាល

0
1

បញ្ហានៃការថែរក្សាអនាម័យនៅតំបន់ឯកជន ទោះបីជាវាហាក់ដូចជារឿងតូចតាចក៏ដោយ ប៉ុន្តែប្រសិនបើអ្នកមិនយកចិត្តទុកដាក់ទេ វាអាចបណ្តោលឲ្យមានក្លិនមិនល្អ ឬឆ្លងមេរោគកើតឡើង។ ដូច្នេះត្រូវយកចិត្តទុកដាក់ជាពិសេស មិនថាអំឡុងពេលមានផ្ទៃពោះ ឬក្រោយពេលសម្រាលកូននោះទេ។

ប្រសិនបើអ្នកមានផ្ទៃពោះ អ្នកនឹងមានបញ្ហាធ្លាក់ស រមាស់ដោយសារតែមេរោគផ្សិត ឬសំណើមពីតំបន់ឯកជន ហើយរន្ធញើសនៅជិតបបូរតំបន់ឯកជនក៏ផលិតខ្លាញ់ ឬស្លេសច្រើនផងដែរ។ បើអ្នកមិនព្រមធ្វើអនាម័យទេ វានឹងក្លាយទៅជាពងបែក ហើយមានការឈឺចាប់នៅពេលបត់ជើងតូចម្តងៗ។

ក្រោយពេលសម្រាលកូន អ្នកអាចមានបញ្ហាជាមួយនឹងការឈឺចាប់ដោយសារតែដំបៅ ហើយចាប់ផ្តើមជាមួយនឹងការមករដូវដែលមិនស្រួល។ ដូច្នេះអ្នកម្តាយត្រូវការយកចិត្តទុកដាក់បន្ថែមជាមួយនឹងការណែនាំ អំពីរបៀបថែមទាំងតំបន់ឯកជន ទាំងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាលកូន។

អ្វីដែលអ្នកម្តាយគួរធ្វើ

១.ប្រើទឹកស្អាត ដើម្បីលាងសម្អាតឲ្យបានហ្មត់ចត់ តែកុំប្រើទឹកផ្តាឈូកបាញ់ចូលឲ្យសោះ។

២.ប្រើកន្សែងស្អាតជូតថ្នមៗ ឲ្យបានស្ងួតល្អ។

៣.ប្រើខោទ្រនាប់ធ្វើពីកប្បាស ដែលមានខ្យល់ចេញចូលបានល្អ ដើម្បីការពារសំណើមដែលនាំឲ្យឆ្លងមេរោគផ្សិត។

៤.ប្រសិនបើអ្នកទើបនឹងសម្រាលកូនហើយ គួរប្រើទឹកក្តៅឧណ្ឌៗមកលាងសម្អាត។ តែកុំបាញ់ទឹកចូលក្នុងតំបន់ឯកជន ដោយសារតែពេលនេះមាត់ស្បូនបើកចំហ នាំឲ្យមានហានិភ័យរលាកកើតឡើង។

៥.នៅពេលជូតសម្អាត ត្រូវជូតពីមុខទៅក្រោយ ហើយមិនត្រូវត្រលប់ពីគូថមកវិញទេ ព្រោះវាអាចឲ្យមេរោគពីរន្ធគូថឆ្លងចូលក្នុងមុខរបួស និងឯកជនបាន។

អ្វីដែលអ្នកម្តាយមិនគួរធ្វើ

១.កុំលាងសម្អាតតំបន់ឯកជនដោយប្រើសាប៊ូដុំ ព្រោះតំបន់ឯកជនមានអាស៊ីតខ្សោយ។ ការប្រើប្រាស់សាប៊ូដែលមានអាកាល់កាឡាំ អាចធ្វើឲ្យអតុល្យភាព ដែលអាចធ្វើឲ្យមានការបង្ករោគ។

២.កុំប្រើថ្នាំកម្ចាត់មេរោគ តាមតំបន់ឯកជនឲ្យសោះ ព្រោះវាអាចបង្កើនឱកាសនៃការឆ្លងមេរោគផ្សិតកាន់តែខ្លាំង។

៣.កុំប្រើម្សៅ ព្រោះវាអាចជាប់នៅតាមគល់រោម ហើយស្រូបចូលទៅក្នុងតំបន់ទ្វារមាស ស្បូន បំពង់ស្បូន និងធ្លាក់មកលើអូវែរ។ ទីបំផុតវាអាចធ្វើឲ្យក្រពេញអូវែរ កើតជំងឺមហារីក។

៤.កុំប្រើប្រាស់ដុំសំលី(tampons) ញាត់ចូលក្នុងតំបន់ឯកជន ព្រោះវាបណ្តោលឲ្យរលាក។ មិនតែប៉ុណ្ណោះអ្នកត្រូវប្រាដកថា ផ្លាស់ប្តូរសំលីអនាម័យឲ្យញឹញាប់ កុំទុករហូតដល់ស្អិតឲ្យសោះ។

៥.ជៀសវាងប្រើផលិតផលសាប៊ូបោកគក់ខោអាវ ដែលមានក្លិនខ្លាំង ព្រោះវាអាចធ្វើឲ្យរមាស់ស្បែកនៅជុំវិញតំបន់ឯកជន។

៦.កុំស្លៀកខោទ្រនាប់តឹងណែនពេក ឬខោទ្រនាប់ដែលសើម ព្រោះវាអាចធ្វើបង្កឲ្យរមាស់ និងឆ្លងមេរោគកើតឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here