កុមារដែលបៅ​ដោះបាន៦ខែ អាច​កាត់បន្ថយភាពធាត់​ជ្រុល

0
1

​យោងតាម​ការសិក្សា​ថ្មី​មួយ​នៅ​ទីក្រុង​សេ​អ៊ូ​ល បាន​បង្ហាញថា ការ​បំបៅ​ដោះ​កូន​តែមួយ​មុខ​គត់​តាំងពី​កំណើត រហូតដល់​អាយុ ៦ខែ អាច​កាត់បន្ថយ​ភាព​ធាតុ ឬ​លើស​ទម្ងន់​ជ្រុល​សម្រាប់​កុមារ។

អ្នកស្រាវជ្រាវ​បាន​តាមដាន ទៅលើ​កុមារ​ចំនួន ៣៨,០៣៩នាក់ បាន​បង្ហាញថា កុមារ​ចាប់ផ្តើម​លើស​ទម្ងន់​នៅ​អាយុ៦ឆ្នាំ ដោយសារតែ​អ្នក​ម្តាយ​មិនបាន​ឲ្យ​បៅដោះ​តាំងពី​កំណើត ឬ​បៅ​តិចជាង ៦ខែ។

 

 

ការកើតឡើង​នៃ​ភាពធាត់ ចំពោះ​កុមារ ចាប់ផ្តើម​កើនឡើង​នៅ​ទសវត្ស​ឆ្នាំ ១៩៧០ ទូទាំង​ពិភពលោក។ កុមារ​ដែល​ធាត់​លើស​ទម្ងន់​ទាំងនោះ ភាគច្រើន​ប្រឈម​នឹង​បញ្ហា​សុខភាព តាំងពីនៅតូចៗ រហូតដល់​ពេញវ័យ។

នេះហើយ ជា​មូល​ហេតុដែល​អ្នកជំនាញ​ជុំ​ឲ្យ​ម្តាយ​គ្រប់រូប ព្យាយាម​បំបៅ​ដោះ​កូន​តែមួយ​មុខ​គត់ យ៉ាងតិច​បំផុត​អាយុ ៦ខែ ដើម្បី​កាត់បន្ថយ​ភាពធាត់​លើស​ទម្ងន់​របស់​កុមារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here