គុណសម្បត្តិដ៏អស្ចារ្យនៃអាស៊ីតខ្លាញ់ ចំពោះស្ត្រីមានផ្ទៃពោះ និងទារកក្នុងផ្ទៃ

0
1

ជាធម្មតាយើងគួរតែទទួលបានថាមពលពីខ្លាញ់ ២៥ទៅ ៣០ភាគរយ នៃថាមពលសរុប ដែលរាងកាយត្រូវការ និងមិនតិចជាង ១៥ភាគរយនោះទេ។ និយាយដោយសាមញ្ញ វាស្មើនឹងការទទួលទានប្រេងបន្លែមួយថ្ងៃ ៣ទៅ៤ស្លាបព្រា។

អាស៊ីតខ្លាញ់ត្រូវបានគេបែងចែកជា ២ប្រភេទ គឺអាស៊ីតខ្លាញ់ឆ្អែត និងអាស៊ីតខ្លាញ់មិនឆ្អែត។ អាស៊ីតខ្លាញ់ឆ្អែតមានកូលេស្តេរ៉ុលខ្ពស់ ដូចជាខ្លាញ់ជ្រូក ផលិតផលប័រ និងទឹកដោះគោ ជាដើម។ ហេតុនេះបរិមាណអាហារដែលមានផ្ទុកអាស៊ីតខ្លាញ់ប្រភេទនេះ គួរតែគ្រប់គ្រង។

ចំណែកអាស៊ីតខ្លាញ់មិនឆ្អែត មានច្រើនប្រភេទ ប៉ុន្តែរាងកាយមិអាចផលិតបានដោយខ្លួនឯងមានតែពីរប្រភេទប៉ុណ្ណោះ។ គឺអាស៊ីតខ្លាញ់អូមេហ្គា៣ មាននៅក្នុងប្រេងសណ្តែកសៀង សណ្តែកសៀង តៅហ៊ូ ត្រីសាម៉ុន ត្រីសាឌីន ត្រីធូណ …។ មួយទៀត គឺអាស៊ីតខ្លាញ់អូមេហ្គា៦ ដែលមាននៅក្នុងប្រេងផ្កាឈូករ័ត្ន ប្រេងអូលីវ ជាដើម។

អ្នកម្តាយមានផ្ទៃពោះ គួរតែយកចិត្តទុកដាក់ចំពោះការទទួលទានអូមេហ្គា៣ និងអូមេហ្គា៦ ចន្លោះពី ១ទៅ ៣ក្រាមក្នុងមួយថ្ងៃ ឬញ៉ាំអាហារដែលសម្បូរអាស៊ីតខ្លាញ់ ២ទៅ ៣ដងក្នុងមួយសប្តាហ៍។

គុណសម្បត្តិនៃអាស៊ីតខ្លាញ់ ចំពោះស្ត្រីមានផ្ទៃពោះ៖

១.ជួយឲ្យសក់ និងក្រចកមានសុខភាពល្អ ហើយកាត់បន្ថយស្នាមជ្រួញនៅលើស្បែក។

២.ជួយពង្រឹងប្រព័ន្ធរាងកាយ និងប្រព័ន្ធរំលាយអាហារ។

៣.កាត់បន្ថយការឆ្លងមេរោគផ្សិតក្នុងទ្វារមាស និងការឆ្លងមេរោគប្លោកនោម។

៤.កាត់បន្ថយការហើម។

៥.ជួយពង្រឹងប្រព័ន្ធបន្តពូជ។

៦.ជួយកែតម្រូវអារម្មណ៍ក្រោយពេលសម្រាលកូន។

គុណសម្បត្តិនៃអាស៊ីតខ្លាញ់ចំពោះទារក៖

១.ជំរុញដល់ការអភវិឌ្ឍទូទៅរបស់ទារកនៅក្នុងផ្ទៃ ជាពិសេសខួរក្បាល និងភ្នែក។

២.កាត់បន្ថយហានិភ័យនៃការកើតមិនគ្រប់ខែ និងទម្ងន់ទាប។

៣.ជួយពង្រឹងប្រព័ន្ធភាពស៊ាំឲ្យកូនមានសុខភាពល្អ។

៤.ជួយការពារស្បែកស្ងួត ប្រេះបែកស្រកា ឬជំងឺស្បែកផ្សេងៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here