ត្រូវ​ចាំ! ប្រញាប់​នាំ​កូន​ទៅ​ពេទ្យ​ភ្លាម បើ​ពួកគេ​រាគ​ហើយ​មាន​រោគសញ្ញា​បែបនេះ

0
1

ជំងឺរាគ គឺជា​ជំងឺ​ទូទៅ​បំផុត​ចំពោះ​កុមារ ដែល​ប​ណ្តោ​ល​មកពី​មូលហេតុផ្សេងៗដូចជា ការឆ្លង​មេរោគ បាក់តេរី និង​ប៉ារ៉ាស៊ីត​ក្នុង​ពោះវៀន។ ជំងឺរាគ​ក៏​អា​ចប​ណ្តោ​ល​មកពី​ការ​ទទួលទាន​អាហារ​មិន​ត្រឹមត្រូវ ដូចជា ការផ្លាស់ប្តូរ​អាហារ​ថ្មីភ្លាមៗ អាហារ​ពិបាក​រំលាយ ការទទួល​ទាន​ច្រើន​ហួសប្រមាណ ឬ​ផលប៉ះពាល់​នៃ​ការប្រើ​ថ្នាំ​អង់​ទី​ប៊ឺ​យោ​ទិ​ក​មួយចំនួន។

 

 

អ្នកជំនាញ​បាន​ណែនាំ​ថា នៅពេលដែល​កុមារ​កើត​ជំងឺរាគ ហើយ​អម​ទៅដោយ​រោគសញ្ញា​មួយចំនួន ឪពុកម្តាយ​ត្រូវ​នាំ​ពួកគេ​ទៅ​មន្ទីរពេទ្យ​ភ្លាម។

១.កុមារ​ចូល​បង្គន់​ញឹក

២.ក្អួតម្តងៗ ហើយ​ញ៉ាំ​អាហារ​មិន​ចូល

៣.ក្តៅខ្លួន​ខ្លាំង

៤.ផឹកទឹក​ញឹកញាប់ ហើយ​ច្រើន

៥.បរិភោគ​អាហារ ឬ​បៅដោះ​តិច

៦.កុមារ​មិនបាន​ធូរស្រាល បន្ទាប់ពី​ធ្វើការ​ព្យាបាល​នៅផ្ទះ ២ថ្ងៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here