៣ចំណុច ជាឧបសគ្គធ្វើឲ្យកូនស្លាប់ក្នុងផ្ទៃ!

0
1

បើចង់ថែរក្សាកូនក្នុងផ្ទៃឲ្យមានសុខភាពល្អ គ្មាន​វិធី​អ្វី​ល្អប្រសើរ​ជាង​ការពិនិត្យ​តាមដាន​ការអភិវឌ្ឍ​គភ៌​ជាប្រចាំ​នោះទេ ជាពិសេស​ត្រូវសុំ​ប្រឹក្សា​យោបល់​ជាមួយ​អ្នកជំនាញ​នៅជិតអ្នក​បំផុត អំពី​របៀប​ថែ​ទាំងខ្លួនដែលត្រឹមត្រូវបំផុត។

 

 

តើមូលហេតុអ្វី ដែល​ប​ណ្តោ​ល​ឲ្យ​កូន​ស្លាប់​ក្នុង​ផ្ទៃ?

ទំរាំ​តែ​អាច​ពពោះ​បាន មាន​គូស្នេហ៍​មួយចំនួន​ត្រូវ​ចំណា​ពេល​យូរណាស់ ដោយសារតែ​លក្ខខណ្ឌ​សុខភាព​បន្ត​ពូជ​មិន​អំណោយផល​ដូច​គេ។ ប៉ុន្តែ ដំណាក់កាល​ពពោះ​មិន​ប្រា​ដក​ថា ទារក​មាន​សុវត្ថិភាព​មួយរយ​ភាគរយ​នោះទេ លុះត្រាតែ​កូន​កើតមក​ឃើញ​ពន្លឺ​ថ្ងៃ​សិន។

ក្នុង​រយៈពេល៩ខែ​ពេញ​នេះ ស្ត្រី​មួយចំនួន​មិនអាច​ពពោះ​បាន​ជោគជ័យ​នោះទេ ដោយ​តែ​មូលហេតុផ្សេងៗដូចជា​រលូត ឬ​កូន​ស្លាប់​ក្នុង​ផ្ទៃ​ជាដើម។ តាមពិត​មូលហេតុសំខាន់ៗដែលធ្វើឲ្យកូនស្លាប់ក្នុងផ្ទៃ មានតែ៣ចំណុច​ ដែល​អ្នក​គួរតែ​ស្វែងយល់។

១.សុក​មាន​ភាពទន់ខ្សោយ មិនអាច​ផ្តល់​អាហារ​បំប៉ន​ឲ្យ​ទារ​កបាន ដូច្នេះ​ទារក​អាច​គ្មាន​ការលូតលាស់ ហើយ​ទីបំផុត​ត្រូវស្លាប់​ដោយសារ​ការ​អត់​អាហារ។

២.ស្ត្រី​មាន​ផ្ទៃពោះ​ធ្វើការ​ធ្ងន់​ហួសកម្លាំង ទទួល​អាហារូបត្ថម្ភ​មិន​គ្រប់គ្រាន់ ឬ​ការប៉ះទង្គិច​ពោះ​ដោយ​ចៃដន្យ ក៏​អា​ចប​ណ្តោ​ល​ឲ្យ​ទារក​ស្លាប់​ដែរ។

៣.ភាពមិនប្រក្រតី​នៃ​ការលូតលាស់​របស់​ទារ​ក មិន​ត្រឹម​ធ្វើ​ឲ្យ​ទារក​មាន​សុខភាព​មិនល្អ​នោះទេ ពួកគេ​ក៏​អាច​ប្រឈម​នឹង​ការស្លាប់​ផងដែរ។

អាស្រ័យហេតុនេះ សូម​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ​ឧស្សាហ៍​ពិនិត្យ​ពោះ​ឲ្យ​បាន​ទៀងទាត់ ក្នុងករណី​ដែល​កូន​ស្លាប់​ក្នុង​ផ្ទៃ​ត្រូវ​យកចេញ​ភ្លាម បើ​ទុក​យូរ​ទាំង​គ្រោះថ្នាក់​ដល់​ជីវិត​អ្នក​ម្តាយ​ទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here