ឈប់បណ្តោលឲ្យមុខអាក្រក់មើលលែងយល់ទៀតទៅ! រូបមន្តធម្មជាតិទាំងនេះអ្នកមានផ្ទៃពោះក៏ប្រើបានដែរ

0
1

ជាការពិតណាស់ នៅពេលមានផ្ទៃពោះ អ្នកម្តាយជាច្រើនមិនហ៊ានប្រើប្រាស់ផលិតផលអ្វីឡើយ ព្រោះខ្លាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ ហើយសុខចិត្តបណ្តោលឲ្យបញ្ហានៅលើផ្ទៃមុខកើតឡើងតាមចិត្ត រហូតអាក្រក់មើលលែងយល់។

ទោះជាយ៉ាងណា ស្ត្រីមានផ្ទៃពោះពុំចាំបាច់ព្រួយបារម្ភអំពីបញ្ហាលើផ្ទៃមុខទៀតទេ អ្នកអាចប្រើប្រាស់រូបមន្តធម្មជាតិទាំងនេហ ពិតជាមានប្រសិទ្ធភាពថែរក្សាផ្ទៃមុខឲ្យនៅស្រស់ស្អាតជានិច្ច ហើយពុំមានផលប៉ះពាល់អ្វីឡើយ។

ល្ហុងទុំ

អ្នកអាចយកល្ហុងទុំទៅកិនឲ្យក្លាយជាល្បាយ ហើយយកមកលាបឲ្យសព្វពេញផ្ទៃមុខ។ ទុកចោលរយៈពេល ១៥ទៅ២០នាទី ទើបលាងជម្រះចេញ ជាការស្រេច។ ល្ហុងទុំមានផ្ទុកអង់ស៊ីម ដែលអាចជួយកម្ចាត់កោសិកាចាស់ចេញពីផ្ទៃស្បែក កាត់បន្ថយស្នាមអុជខ្មៅ និងធ្វើស្បែកមុខរលោងស្អាត។

ទឹកឃ្មុំ

អ្នកអាចយកទឹកឃ្មុំលាបនៅលើផ្ទៃមុខឲ្យសព្វ រួចយកម្រាមដៃម៉ាស្សាថ្នមៗរយៈពេល ៥នាទី រហូតទាល់តែទឹកឃ្មុំឡើងស្អិត។ ទុកចោលរយៈពេល ១៥ទៅ ២០នាទី ទើបលាងជម្រេះចេញ។ ទឹកឃ្មុំ នឹងជួយឲ្យស្បែកមុខតឹងណែន សម្លាប់មេរោគនៅលើស្បែក និងជួសជុលកោសិកាស្បែកដែលរងនូវការខូចខាតថែមទៀត។

ស៊ុតស

បំបែកស៊ុតមួយគ្រាប់ ដោយយកស៊ុតលឿងចេញ រួចយកស្លាបព្រាកូររហូតទាល់តែឡើងពពុះ។ ចាប់ផ្តើមយកល្បាយស៊ុតនោះ មកលាបលើផ្ទៃមុខ ហើយទុកចោល ២០នាទី រហូតដល់ឡើងរឹង ទើបលាងសម្អាតចេញ។ ស៊ុតស អាចជួយជំរុញដល់ការផលិតស្រទាប់កូឡាជែន កាត់បន្ថយភាពជ្រីវជ្រួញ បង្រួមរន្ធញើស ស្រូបជាតិពុលចេញពីស្បែក និងធ្វើឲ្យស្បែកស្រស់ថ្លា។

ប៉េងប៉ោះ

ហាន់ប៉េងបោះ ស្តើងមួយចំណិតមកត្រដុសនៅល់ផ្ទៃមុខថ្នមៗ ទុកចោលរយៈពេល ២០នាទី បន្ទាប់មកលាងសម្អាតចេញវិញ។ ប៉េងប៉ោះមានផ្ទុកវីតាមីន C និងអាស៊ីត AHA ដែលអាចជួយកម្ចាត់មុនក្បាលខ្មៅ កោសិកាចាស់ៗ និងធ្វើឲ្យស្បែកស្អាតមានភាពស្រស់ស្អាត។

ទឹកក្រូចឆ្មារ និងស៊ុតស

អ្នកអាចប្រើទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ ជាមួយស៊ុតស ១គ្រាប់ កូរឲ្យសព្វ រួចលាបនៅពេលផ្ទៃមុខ។ ម៉ាស្សាថ្នមៗប្រហែល ៥នាទី និងទុកចោល ២០នាទី ទើបលាងជម្រះចេញ។ សូមអនុវត្តមួយថ្ងៃ ពីរដង វានឹងជួយបង្រួមរន្ធញើស និងកាត់បន្ថយខ្លាញ់នៅលើផ្ទៃមុខផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here