ឈប់​ធ្វើរឿងមួយនេះដាក់​កូន​ទៀត​ទៅ ប្រយ័ត្នកូន​មាន​បញ្ហា​ផ្លូវចិត្ត

0
1

ជាធម្មតា នៅពេលដែល​លួង​កូន​ឲ្យ​ឈប់​យំ តែ​ពួកគេ​មិន​ព្រម​ឈប់​យំ ឪពុកម្តាយ​ភាគច្រើន​តែងតែរក​វិធីផ្សេងៗ ដូចជា​ស្រែក​កំហក ប្រើរំពាត់ ឬ​ការនិយាយ​រឿង​ខ្មោច​បន្លាច ដើម្បី​ឲ្យ​កូន​ខ្លាច​ហើយ​ឈប់​យំ។ ក៏ប៉ុន្តែ បើ​យោងតាម​អ្នកជំនាញ​បាន​និយាយថា ទង្វើ​បែបនេះ​មិន​ល្អ​នោះទេ ព្រោះ​វា អាចធ្វើ​ឲ្យ​កូន​ចង់ចាំ​ជាប់​ក្នុង​អារម្មណ៍ ហើយ​ប៉ះពាល់​ដល់​ផ្លូវចិត្ត​ថែមទៀត។

 

 

 

១.ធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​ភ័យខ្លាច​ជានិច្ច

ក្នុងករណី​ដែល​កូន​របស់​មាន​អារម្មណ៍​ភ័យខ្លាច វា​នឹង​ដក​ជាប់​ក្នុង​អារម្មណ៍​ពួកគេ​ជានិច្ច បើទោះបី​ជាមាន​វត្តមាន​អ្នក​នៅ​ជាមួយ​ក៏ដោយ។ ប្រសិនបើ​អ្នក​មិន​កែ​ទម្លាប់​មួយ​នេះ​ទេ ខួរក្បាល​របស់​ពួកគេ​នឹង​គិតតែ​រឿង​មិនល្អ ហើយ​បាត់បង់​ទំនុកចិត្ត​លើ​ខ្លួនឯង។

២.មាន​បញ្ហា​ផ្លូវចិត្ត

ក្មេង​ងាយ​នឹងមាន​អារម្មណ៍​ភ័យខ្លាច​ខ្លាំងណាស់ ជាពិសេស​ការ​បន្លាច​ដែលមាន​ភាពរន្ធត់​ខ្លាំង ពួកគេ​អាច​ចាំំ​មួយជីវិត​តែម្តង។ ដូច្នេះ​ពួកគេ​អាចមាន​បញ្ហា​ផ្លូវចិត្ត​កើតមានឡើង​នៅពេល​ធំ​ពេញវ័យ ហើយ​ប្រសិនបើ​មាន​ហេតុការណ៍​នេះ​កើតឡើង​ម្តងទៀត ពួកគេ​អាច​បាក់ស្បាត​តែម្តង។

៣.ដុះ​គំនិត​អវិជ្ជមាន

សូម​ចាំ​ថា ក្មេង​ឆាប់​ជឿ​លើ​អ្វីដែល​ឪពុកម្តាយ ឬ​អ្នកដទៃ​និយាយ​បន្លាច​ខ្លាំងណាស់។ ប្រសិនបើ​អ្នកធ្វើ​ទង្វើ​មួយ​នេះ​ដាក់​គេដដែលៗ វា​អាចធ្វើ​ឲ្យ​ពួកគេ​កើតមាន​គំនិត​អវិជ្ជមាន​ចំពោះ​អ្នកដទៃ នៅពេល​គេ​ធំ​ដឹងក្តី​ឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here