បើយោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ កាលីហ្វូញ៉ា បានរកឃើញថា កុមារដែលបរិភោគសាច់ក្រកហតដក ច្រើនជាង១២ដុំក្នុងមួយខែ អាចប្រឈមនឹងជំងឺមហារីកខ្ពស់ជាងកុមារដែលមិនបានញ៉ាំរហូតដល់ទៅ ៩ដង។
ទន្ទឹមនឹងនេះ ការសិក្សាមួយផ្សេងទៀតក៏បានរកឃើញដែរថា កុមារដែលបរិភោគសាចក្រក់ហតដក ម្តងក្នុងមួយសប្តាហ៍ ក៏អាចប្រឈមនឹងបញ្ហាសុខភាពតិចតួចផងដែរ។ សម្រាប់ស្ត្រីពោពោះវិញ បើបរិភោគញឹកញាប់ពេក អាចបង្កើនហានិភ័យនៃជំងឺមហារីកខួរក្បាលដល់ទារក កម្រិតខ្ពស់បំផុត។
នៅក្នុងសាច់ក្រកហតដក ត្រូវបានគេរកឃើញថា មានផ្ទុកសារធាតុនីត្រាត ដែលត្រូវបានគេប្រើប្រាស់សម្រាប់រក្សាផលិតផល ឲ្យទុកបានយូរ និងធ្វើឲ្យសាច់មានពណ៌ក្រហមល្អ។ ប្រសិនបើគ្មានភាពចាំបាច់ទេ សូមកុំឲ្យកុមារទទួលទានសាច់ក្រកហតដក ឲ្យសោះ ព្រោះវាគ្មានប្រូតេអ៊ីនដែលរាងកាយកុមារត្រូវការនោះទេ។
ក្រៅពីនេះ សាច់ក្រកហតដក មានគុណភាពទាប សម្បូរខ្លាញ់ច្រើន ជាតិសូដ្យូមខ្ពស់ និងមានផ្ទុកជាតិគីមីច្រើនទៀត ដែលបណ្តោលឲ្យអ្នកចូលចិត្តទទួលទានមានបញ្ហាសុខភាព ជាពិសេសកុមារតូចៗតែម្តង៕