មិនចង់ឲ្យកូនក្រិន មិនងាយធំ កុំមើលរំលងស៊ុតឲ្យសោះ

0
154

ស៊ុត គឺជាអាហារមួយប្រភេទដែលសម្បូរសារធាតុចិញ្ចឹមក្នុងការជួយជំរុញឲ្យឆ្អឹងរបស់កុមារលូតលាស់បានល្អ និងជៀសផុតពីបញ្ហាក្រិនមិនព្រមធំ។ បើយោងតាមការសិក្សាដែលបានផ្សាយនៅក្នុងទស្សាវដ្តី Pediatrics បានបង្ហាញថា ការបន្ថែមស៊ុតទៅក្នុងរបបអាហារកុមារមួយថ្ងៃមួយគ្រាប់ជាប្រចាំ អាចកាត់បន្ថយភាពក្រិនរហូតដល់ទៅ ៤៧ភាគរយ។

ការសិក្សានេះ ក្រុមអ្នកជំនាញបានធ្វើការពិសោធន៍ទៅលើកុមារដែលមានអាយុ៦ខែដល់៩ខែ ដោយមួយក្រុមបន្ថែមស៊ុតមួយថ្ងៃមួយគ្រាប់ចូលទៅក្នុងរបបអាហារប្រចាំថ្ងៃ ហើយមួយក្រុមទៀតមិនបានបន្ថែមស៊ុតឡើយ។ បន្ទាប់ពីរយៈពេល៦ខែ បានបង្ហាញថា កុមារដែលបានទទួលទានស៊ុតមានការលូតលាស់ជាមធ្យម០,៦៣ភាគរយនៃទំហំរាងកាយទាំងមូល។ ចំណែកឯកុមារដែលមិនបានទទួលទានស៊ុតវិញ មានការលូតលាស់ត្រឹមតែ០,៣៩ភាគរយប៉ុណ្ណោះនៃទំហំរាងកាយទាំងមូល។

អ្នកជំនាញ Lannotti មានប្រសាសន៍ទៀតថា ស៊ុតសម្បូរទៅដោយអាហារូបត្ថម្ភដ៏ចំបាច់បំផុតដែលឪពុកម្តាយគ្រប់រូបគួរតែឲ្យកូនទទួលទានរាល់ថ្ងៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here