ទោះកូនខូច និយាយមិនស្តាប់ក៏ដោយ កុំធ្វើបែបនេះដាក់កូនឲ្យសោះ ប្រយ័ត្ន​គ្រោះថ្នាក់

0
1
STEVE RUSSELL/TORONTO STAR 2015 , ON- DECEMBER 22: Spanking Illustration. in . December 22, 2015. Steve Russell/Toronto Star

ឪពុកម្តាយ​ភាគច្រើន​តែងតែ​ប្រើ​អំពើ​ហឹ​ង្សា​ទៅលើកូនៗរបស់ខ្លួន ក្នុងករណី​ដែល​ពួកគេ​និយាយ​មិន​ស្តាប់។ ប៉ុន្តែ​បើ​យោងតាម​អ្នកវិទ្យាសាស្ត្រ​បាន​បង្ហាញថា ការប្រើ​អំពើ​ហឹ​ង្សា​ដោយ​ប្រើ​ដៃ​វាយ​កំប៉េះគូថ​កូនខ្លាំងៗ អាចមាន​ឥទ្ធិពល​អាក្រក់​ទៅលើ​សុខភាព​កុមារ។

 

 

ហេតុអ្វី​បានជា​ការ​វាយ​កំប៉េះគូថ​អាច​ប៉ះពាល់​ដល់​សុខភាព​កុមារ?

អ្នក​ត្រូវ​ដឹងថា ខួរក្បាល​ស្ថិតនៅក្នុង​លលា​ដ៏​ក្បាល ហើយ​លលាដ៍ក្បាល​ត្រូវបាន​ត​ភ្ជាប់​តាម​បណ្តោយ​ឆ្អឹង​ក នឹង​ឆ្អឹងខ្នង។ ប្រសិន​ឪពុកម្តាយ​វាយ​កំ​ប៉ះ​គូថ​កូន មិន​ត្រឹមតែ​ធ្វើ​ឲ្យ​របួស​តំបន់​គូថ​ប៉ុណ្ណោះ​ទេ វា​ក៏​អាច​អា​ចប​ណ្តោ​ល​ឲ្យ​របួស​ខួរឆ្អឹងខ្នង និង​រលាក​សន្លាក់ ដែល​បង្កើន​ហានិភ័យ​បញ្ហា​លលាដ៍ក្បាល​ខុស​ប្រក្រតី ដែល​នាំទៅរក​ការ​ខួច​ខាត​ខួរក្បាល​ធ្ងន់ធ្ងរ។

អ្នកវិទ្យាសាស្ត្រ បានបង្ហាញ​ទៀតថា ការ​វាយ​គូថ ដើម្បី​អប់រំ​កូន គឺជា​ទង្វើ​អាក្រក់​បំផុត​សម្រាប់​ឪពុកម្តាយ​ទាំងឡាយ ព្រោះ​វា​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សុខភាព​នោះទេ វា​ក៏​ធ្វើ​ឲ្យ​ប៉ះទង្គិច​ដល់​ផ្លូវចិត្ត​កុមារ​ផងដែរ។ ជាងនេះទៅទៀត វា​អាច​បង្ក​ឲ្យ​កកឈាម​ជុំវិញ​តំបន់​គូថ ឈាម​រត់​មិនល្អ និង​រលាក​ស្បែក។

សរីរាង្គ​ខាងក្នុង​របស់​កុមារតូចៗ មាន​ភាពទន់ខ្សោយ​ខ្លាំងណាស់ ដូចជា បេះដូង ខួរក្បាល តម្រងនោម ប្រសិនបើ​អ្នក​ប្រើ​កម្លាំង​ដៃ​គ្នា​អាច​បង្ក​ឲ្យ​រំខាន​ដល់​លំ​ហូរឈាម​ទៅកាន់​សរីរាង្គ​ទាំងនេះ ហើយ​បើ​ធ្ងន់ធ្ងរ​អាច​គ្រោះថ្នាក់​ដល់​ជីវិត៕

Mother holding a baby while he opens his mouth

LEAVE A REPLY

Please enter your comment!
Please enter your name here