កូនដំបូង តើគួរយកកូនប្រុស ឬកូនស្រីល្អជាង?

0
1

ក្រោយពេលរៀបអាពាហ៍ពិពាហ៍ គូស្នេហ៍ភាគច្រើនចង់តែងតែចង់បន្ថែមសមាជិកថ្មី ដើម្បីឲ្យគ្រួសារកាន់តែមានភាពក់ក្តៅ និងភាពអ៊ូអរ។ ប្រសិនបើនេះជាកូនដំបូងនៅក្នុងគ្រួសារ តើអ្នកចង់បានកូនស្រី ឬក៏ប្រុស? បើនៅប្រទេសចិន ឬឥណ្ឌា ពួកគេមានទំនោរចង់បានកូនប្រុសជាងកូនស្រី។ មូលហេតុចម្បង ដើម្បីទទួលមរតកគ្រួសារ ហើយបុរសមានភាពលេចធ្លោលនៅក្នុងសង្គមច្រើនជាងស្ត្រី។

រីឯនៅប្រភេទអាមេរិកវិញ គូស្នេហ៍ភាគច្រើនចង់បានកូនដំបូងជាកូនប្រុស ព្រោះយល់ថា កូនប្រុសងាយស្រួលចិញ្ចឹមជាងកូនស្រី អាចការពារប្អូនៗបាន និងជាអ្នកស្នងតំណែងពីគ្រួសារ។ នេះបើយោងតាមការស្ទង់មតិគូស្វាមីភរិយាថ្មីរបស់អាមេរិកចំនួន ២,១២៩នាក់ ក្នុងចំណោមគូស្វាមីភរិយាដែលបាននិយាយថា ពួកគេចង់បានកូនប្រុសដំបូង មាន ៦៣ភាគរយ។

ទោះជាយ៉ាងណា គូស្វាមីភរិយាថ្មីជាច្រើនទៀតចង់បានកូនស្រីដំបូងវិញ ព្រោះពួកគេយល់ថា កូនស្រីមានភាពស្និតស្នាលគួរឲ្យស្រឡាញ់ជាងកូនប្រុស និងអាចធ្វើជាគំរូបល្អដល់ប្អូនៗបាន។

តាមពិតកូនដំបូងជាប្រុស ឬស្រីមិនសំខាន់នោះទេ ព្រោះពួកគេសុទ្ធតែជាសាច់ជាឈាម ដែលអាចធ្វើឲ្យយើងមានស្នាមញញឹម និងមានក្តីសុខដូចគ្នា។ ចុះអ្នកទាំងអស់គ្នាវិញ តើកូនដំបូងចង់បានកូនប្រុស ឬក៏ស្រី?

LEAVE A REPLY

Please enter your comment!
Please enter your name here