ឈឺពោះ សញ្ញាដែលត្រូវប្រយ័ត្នពេលមានផ្ទៃពោះ

0
1

ការឈឺពោះ ដែលកើតឡើងចំពោះស្ត្រីមានផ្ទៃពោះជិតសម្រាលកូន ប្រហែលជា ២៨សប្តាហ៍ ឬច្រើនជាងនេះ វាមិនថ្វីនោះទេ។ ក៏ប៉ុន្តែប្រសិនបើមានការឈឺចាប់ខុសប្រក្រតី ទាំងមិនទាន់គ្រប់ខែផងនោះគឺជាសញ្ញាដ៏គួរឲ្យព្រួយបារម្ភ។

ហេតុនេះស្ត្រីមានផ្ទៃពោះគួរតែរៀនស្វែងយល់ថា តើការឈឺពោះ បណ្តោលមកពីអ្វី? ជាការពិត ការឈឺពោះអាចកើតឡើងដោយសារតែមូលហេតុផ្សេងៗគ្នាដូចខាងក្រោម៖

១.មកពីទារកនៅក្នុងផ្ទៃ ព្យាយាមធាក់ជញ្ជាំងស្បូន ហើយអាចបណ្តោលឲ្យស្បូនត្រូវបានរំញោចរហូតដល់មានការកន្ត្រាក់។

២.មកពីការកន្ត្រាក់នៃស្បូនខ្លួនឯង នេះអាចកា្លយជាមូលហេតុនៃការកើតមិនគ្រប់ខែ ឬរលូត។

៣.មកពីការទទួលទានអាហារ និងជាតិឧស្ម័ននៅក្នុងពោះ ដោយសារតែទំហំនៃស្បូនមានចន្លោះតូច។ នៅពេលណាដែលអ្នកញ៉ាំអាហារច្រើន វាអាចច្របាច់ស្បូនរហូតដល់ក្លាយជាតឹងណែនផងដែរ។

៤.មកពីឥរិយាបទ និងសកម្មភាពប្រចាំថ្ងៃផ្សេងៗទៀត ដូចជា ការសម្រាកមិនគ្រប់គ្រាន់ ការបញ្ចេញកម្លាំងពលកម្មច្រើនពេក ឬរួមភេទខ្លាំង និងការប្រឹងទប់នោម។

ទោះជាការឈឺពោះ គឺជារឿងដ៏គួរឲ្យបារម្ភសម្រាប់ស្ត្រីមានផ្ទៃពោះយ៉ាងក៏ដោយ ប៉ុន្តែវាអាចដោះស្រាយបាន៖

១.បដិសេធការងារធ្ងន់ទាំងក្នុង និងក្រៅផ្ទះ ដែលបណ្តោលឲ្យអស់កម្លាំង និងស្ត្រេស។ ដូច្នេះសូមលៃលកពេលសម្រាកអានសៀនភៅ គេងឲ្យបានច្រើន វានឹងជួយកាត់បន្ថយបញ្ហានេះបាន។

២.ជៀសវាងអាកាប្បកិរិយា ប្រថុយប្រថាន ដែលជំរុញឲ្យស្បូនកន្ត្រាក់ ដូចចការការរំញោចរាងកាយ ឬការរួមភេទជាដើម។

៣.បន្ទាប់ពីអាហាររួច សូមដើរ ឬអង្គុយមួយសន្ទុះសិន។ តែមិនគួរគេងនោះទេ ព្រោះវាអាចបណ្តោលឲ្យមានឧស្ម័ននៅក្នុងក្រពះ ឬពោះវៀន រហូតដល់ច្រាល់តឹងណែនពេញពោះ។

៤.អ្នកម្តាយមិនគួរទប់នោមនោះទេ ព្រោះវាធ្វើឲ្យប្លោកនោមរីកធំរហូតដល់ទៅទល់នឹងស្បូន ហើយបណ្តោលឲ្យតឹងពោះ។

ជាការពិត ភាពមិនប្រក្រតីអំឡុងពេលមានផ្ទៃពោះ អាចចាត់ទុកថា ជាបញ្ហាដែលអ្នកម្តាយភាគច្រើនប្រឈមមុខ។ ដោយសារតែរាងកាយត្រូវការកែប្រែ និងភ្ជាក់គ្នារវាងមនុស្សពីនាក់ ដូច្នេះប្រសិនបើអ្នកមានអាការៈឈឺពោះយូរ ឬជារឿយៗ ឬក៏មានបញ្ហាមិនប្រក្រតីអ្វីនោះ​គួរតែទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីពិនិត្យ និងព្យាយាមតាមវិធីសាស្ត្រដែលត្រឹមត្រូវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here