មូលហេតុ​ទាំងនេះហើយ ដែល​ធ្វើ​ឲ្យកុមារតូចៗ​ដង្កូវ​ស៊ី​ធ្មេញ

0
1

ដង្កូវ​ស៊ី​ធ្មេញ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ពិបាក​ក្នុងការ​ទំពារ​អាហារ ការបញ្ចេញ​ស​ម្លេង​ ខូច​សោ​ភ័​ណ្ឌ​ភាព​នៃ​ផ្ទៃមុខ ប៉ុណ្ណោះ​ទេ សូម្បីតែ​ស្នាមញញឹម​ក៏​មិន​ស្អាត​ដែរ។

 

 

តើ​មូល​ហេតុអ្វី​ទៅ​ដែល​ប​ណ្តោ​ល​ឲ្យ​កុមារតូចៗ ត្រូវ​ឆាប់​មាន​បញ្ហា​ខូច​ធ្មេញ? នេះ​ប​ណ្តោ​ល​មកពី​ឪពុកម្តាយ​បណ្តែត​ប​ណ្តោ​ល​ឲ្យ​កុមារ​ទទួលទាន​អាហារ​មិនល្អ។ អាហារ​ទាំងនោះ​រួមមាន អាហារ​មាន​ផ្ទុក​ជាតិ​ម្សៅ​ច្រើន ជាតិ​ស្ករ​ច្រើន ខ្វះ​អនាម័យ​ទៀងទាត់ និង​ខ្វះ​ជាតិ​កាល់ស្យូម។

Image result for ដង្កូវស៊ីធ្មេញ

ជាធម្មតា​ដើម្បី​ជួសជុល​ស្ថានភាព​នេះ ពេទ្យធ្មេញ​នឹង​ប្រើ​វិធីសាស្ត្រ​ជួសជុល​ជាតិ​កា​ធ្មេញ ឬ​ប៉ះ​ធ្មេញ​ឡើងវិញ។ ប្រសិនបើ​ធ្មេញ​របស់​កុមារ​មិន​ត្រូវបាន​ព្យាបាល​ត្រឹមត្រូវ ធ្មេញ​របស់​ពួកគេ​អាច​នឹង​ខូចខាត​ជា​អចិន្ត្រៃយ៍​មិន​ដុះ​មកវិញ​ទៀតឡើយ។

ដូច្នេះ ក្រៅពី​ធ្វើ​អនាម័យ​ថែរក្សា​មាត់​ធ្មេញ​ឲ្យ​មាន​សុខភាព​ល្អ អ្នក​គួរតែ​នាំ​កូន​ទៅ​សម្អាត​ធ្មេញ​ឲ្យ​បាន​ទៀងទាត់រៀងរាល់៦ខែម្តង ដើម្បី​ជៀសផុត​ពី​ការឆ្លង​ជំងឺ​ធ្ងន់ធ្ងរ និង​បង្ក​ឲ្យ​មាន​ផលវិបាកផ្សេង៕

LEAVE A REPLY

Please enter your comment!
Please enter your name here