វិធីគ្រប់គ្រងទ្រីគ្លីរីដ ឬខ្លាញ់ក្នុងឈាម សម្រាប់អ្នកម្តាយមានផ្ទៃពោះ

0
1

ទ្រីគ្លីសេរីដ គឺជាជាតិខ្លាញ់ដែលបង្កឲ្យមានការកកឈាម ត្បៀតសរសៃឈាម និងមានគ្រោះថ្នាក់ដល់បេះដូង។ ប្រសិនបើវាកើតឡើងអំឡុងពេលមានផ្ទៃពោះ មិនត្រឹមតែធ្វើឲ្យស្ទះសរសៃឈាមចំពោះអ្នកម្តាយខ្លួនឯងនោះទេ វាថែមទាំងកាត់បន្ថយលំហូរសារធាតុចិញ្ចឹម និងអុកស៊ីសែនដែលត្រូវបញ្ចូនទៅកាន់ទារក ថែមទៀត។

តែទោះជាយ៉ាងណា ដោយសារតែទ្រីគ្លីរីដ គឺជាជាតិខ្លាញ់ត្រូវបានផលិតឡើងដោយសារការទទួលទានអាហារ ហេតុនេះយើងអាចគ្រប់គ្រងបានតាមរយៈការជ្រើសរើសអាហារដែលផ្តល់សុខភាព និងព្យាយាមកែប្រែឥរិយាបថរស់នៅដូចខាងក្រោម៖

១.ប្រសិនបើអ្នកម្តាយចង់ញ៉ាំអាហារផ្អែម  គួរជ្រើសរើសផ្លែឈើដែលមានជាតិផ្អែមតិច ដូចជាផ្លែប៉ោម ផ្លែល្ហុងទុំ និងក្រូចជាដើម។

២.គួរជៀសវាងភេសជ្ជៈដែលមានជាតិស្ករច្រើន ហើយប្តូរមកប្រើភេសជ្ជៈរុក្ខជាតិដូចជា ទឹកខ្ញី ទឹកស្លឹកគ្រៃ ឬទឹកផ្លែឈើដែលមានជាតិផ្អែមតិចដូចជាទឹកផ្លែត្របែក។

៣.អ្នកគួរតែជៀសវាងអាហារដែលមានជាតិខ្លាញ់ ឬផ្អែមពេក។ លើសពីនេះត្រូវប្រើជាតិស្ករតិចបំផុតក្នុងការចម្អិនអាហារ ឬភេសជ្ជៈ រួមទាំងបដិសេធចំពោះភេសជ្ជៈដែលមានជាតិអាល់កុល។

៤.ធ្វើលំហាត់ប្រាណដែលផ្តោលទៅលើការគ្រប់គ្រងសរសៃឈាម ជាពិសេសសរសៃឈាមក្នុងតំបន់អាងត្រគាក និងជើងដូចជា ហែលទឹក ឬយូហ្គាក្នុងទីតាំងដែលផ្តោតសំខាន់ទៅលើជើង និងតំបន់អាងត្រគាក។

៥.ជៀសវាងអង្គុយធ្វើការ ឬឈរយូរៗពេក ព្រោះវាអាចដាក់សម្ពាធលើជើងកាន់តែខ្លាំង។ នៅពេលត្រលប់មកពីធ្វើការវិញ អ្នកគួរតែសម្រាកដោយសណ្តូកជើងដាក់ឲ្យខ្ពស់ជាងខ្លួន ដើម្បីឲ្យលំហូរឈាមរត់បានល្អ។

គ្រាន់តែផ្លាស់ប្តូរទម្លាប់នៃការញ៉ាំ ធ្វើលំហាត់ប្រាណ និងពិនិត្យកម្រិតជាតិខ្លាញ់ជាប្រចាំ ទ្រីគ្លីសេរីដ មិនអាចកកកុញនៅក្នុងសរសៃឈាមរបស់អ្នកម្តាយបានឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here