គ្មានឪពុកម្តាយរូបណាចង់ឲ្យកូនរបស់ខ្លួនកើតមិនគ្រប់ខែនោះទេ ព្រោះយើងដឹងហើយថា ទារកើតមិនគ្រប់ខែពិបាកមើលថែខ្លាំងណាស់ បើយកចិត្តទុកដាក់មិនបានដិតដល់នោះទេ ពួកគេអាចរស់មិនបានយូរឡើយ។ ម្យ៉ាងវិញទៀត អ្នកជំនាញបានរកឃើញថា ទារកដែលកើតមិនគ្រប់ខែ អាចប្រឈមនឹងបញ្ហា ៤យ៉ាងទៅថ្ងៃក្រោយ។
១.ការស្រាវជ្រាវបានបញ្ជាក់ថា ទារកដែលកើតមុនអាយុ ៣២សប្តាហ៍ ប្រឈមនឹងហានិភ័យប៉ះពាល់ដល់ខួរក្បាល ដោយសារតែខួរក្បាលរបស់ពួកគេកំពុងតែមានការវិវត្តនៅដំណាក់កាលចុងក្រោយ។ អ្វីដែលគួរឲ្យបារម្ភ ទារកអាចកើតមានបញ្ហាផ្តោតអារម្មណ៍ ខ្សោយការសិក្សា និងកើតជំងឺធ្លាក់ទឹកចិត្ត។
២.បើយោងតាមរបាយការណ៍ដែលចេញផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រអង់គ្លេស បានបង្ហាញថា ទារកដែលកើតមិនគ្រប់ខែ ទំនងជាទទួលរងនូវ ជំងឺវង្វេង ជំងឺហឺត ពិបាកកដង្ហើម និងជំងឺក្រពះពោះវៀន។
៣.ការសិក្សាថ្មីៗនេះ ដោយសាកលវិទ្យាល័យ Kyoto បានរកឃើញថា ទារកកើតមិនគ្រប់ខែ អាចប្រឈមនឹងជំងឺសរសៃប្រសាទ។ នេះដោយសារតែប្រព័ន្ធសរសៃប្រសាទអភិវឌ្ឍមិនទាន់បានពេញលេញល្អ ជាពិសេសប្រសិនបើទារកមានការប៉ះទង្គិចក្បាលជាញឹកញាប់ទៀតនោះ ហានិភ័យកាន់តែខ្ពស់។
៤.ការស្រាវជ្រាវបានរកឃើញថា ផ្នែកខ្លះនៃខួរក្បាលរបស់ទារកកើតមិនគ្រប់ខែ ដែលទាក់ទងទៅនឹងការស្តាប់ ឬការយល់ដឹងត្រូវបានអភិវឌ្ឍតិចតួច ដែលអាចនាំឲ្យការនិយាយស្តីមិនច្បាស់លាស់ក្នុងវ័យកុមារភាព៕