នៅពេលមានផ្ទៃពោះ រឿងមួយដែលអ្នកម្តាយខ្លួនឯង ក៏ដូចជាមនុស្សនៅជុំវិញខ្លួនរំភើបបំផុត គឺដឹងថាទារកក្នុងផ្ទៃប្រុសឬក៏ស្រី។ ជាទូទៅ ប្រសិនបើអ្នកចង់ដឹងភេទរបស់កូនក្នុងផ្ទៃ ត្រូវធ្វើអ៊ុលត្រាសោន ក៏ប៉ុន្តែនៅមានល្បិចមួយដែលដែលមនុស្សជាច្រើនជឿ ហើយបន្តធ្វើវារហូតមក។
ប្រសិនបើអ្នកចង់ដឹងថា ទារកនៅក្នុងផ្ទៃស្រី ឬក៏ប្រុស សូមមើលទំហំសុដន់របស់អ្នកម្តាយ។ ក្នុងអំឡុងពេលមានផ្ទៃពោះ សុដន់របស់អ្នកម្តាយត្រូវបានពង្រីក ហើយការស្ទង់មតិគេបានរកឃើញថា អ្នកម្តាយដែលមានទំហំដើមទ្រូងកើនឡើង ៨សង់ទីម៉ែត្រទំនងជាកូនស្រី។ ខណៈដែលអ្នកមានកូនប្រុសទំហំសុដន់កើនឡើងជាមធ្យមត្រឹមតែ ៦.៣សង់ទីម៉ែត្រប៉ុណ្ណោះ។
មូលហេតុដែលបណ្តោលមកពី កូនប្រុសធ្វើឲ្យរាងកាយអ្នកម្តាយមានអ័រម៉ូន testosterone ឡើងខ្ពស់ រារាំងសមត្ថភាពពង្រីកទំហំសុដន់ដោយផ្នែក។ លទ្ធផលបណ្តោលឲ្យសុដន់អ្នកម្តាយដែលមានកូនប្រុសមានទំហំ តូចជាងអ្នកម្តាយដែលមានកូនស្រី។
បន្ថែមពីលើការប៉ាន់ស្មាននេះ អ្នកម្តាយដែលមានប្រវត្តគ្រួសារមានកូនប្រុសច្រើន ភាគរយនៃការពពោះកូនប្រុសក៏កាន់តែច្រើនដែរ។ ចំណែកឯអ្នកម្តាយដែលមានប្រវត្តគ្រួសារសម្បូរស្រី ពួកគេក៏មានភាគរយកកូនស្រីច្រើនដូចគ្នា។
ទោះជាយ៉ាងណាការព្យាករណ៍នេះ មិនទាន់ត្រូវបានសាកល្បងជាផ្លូវការនៅក្នុងវិទ្យាសស្ត្រនោះទេ ប៉ុន្តែអ្នកអាចសាកល្បងទាយតាមវិធីសាស្ត្រមួយនេះបាន៕