មុនឆ្លងទន្លេមួយខែ វានឹងក្លាយជាពេលវេលាដ៏អន្ទះសារបំផុតសម្រាប់អ្នកម្តាយទាំងឡាយក្នុងការចង់ឃើញមុខកូនជាលើកដំបូង។ ស្របពេលនេះអ្នកម្តាយក៏មានអារម្មណ៍រំភើប លាយឡំជាមួយនឹងភាពភ័យខ្លាចការឈឺចាប់ដែលនឹងកើតឡើងផងដែរ។
ទោះជាយ៉ាងណា ក្នុងអំឡុងពេលជិតឆ្លងទន្លេប្រសិនបើអ្នកម្តាយជួបផលវិបាកដូចខាងក្រោម ត្រូវប្រញាប់ទៅជួបគ្រូពេទ្យភ្លាម៖
១.ហូរឈាមច្រើន៖ ការផ្លាស់ប្តូរស្ថានភាពនៃសុកទៅកាន់មាត់ស្បូន ឬផ្នែកខាងក្រោមនៃស្បូន អាចបណ្តោលឲ្យមានការដាច់រហែក ហើយឈាមនឹងហូរមកដោយមិនដឹងខ្លួន។
២.ឡើងឈាម៖ ជំងឺនេះនឹងបណ្តោលឲ្យស្ត្រីមានផ្ទៃពោះ ហើមជើង ហើមមុខ ឈឺក្បាល…។ អ្នកម្តាយមួយចំនួនអាចមានសភាពប្រកាច់ ឬដាច់សរសៃឈាមខួរក្បាលក៏មានដែរ។
៣.ទារកកម្រើកតិច៖ ស្ថានភាពមួយនេះ អាចបណ្តោលមកពីសុកចាប់ផ្តើមមានបញ្ហា ឬសុករុំព័ទ្ធជុំវិញក ដែលបង្កគ្រោះថ្នាក់ខ្លាំងសម្រាប់ទារក។ ដូច្នេះ ប្រសិនបើអ្នកសង្កេតឃើញទារកក្នុងផ្ទៃឈប់កម្រើក ឬកម្រើកតិច សូមប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់៕