៣ចំណុច បើ​មិន​ប្រញាប់កែប្រែ​ទេ មួយជីវិត​នេះ​អ្នក​អាច​អត់​កូន

0
1

ភាព​គ្មាន​កូន គឺជា​រឿង​ដ៏​គួរ​ឲ្យ​ព្រួ​បារម្ភ​ខ្លាំង​បំផុត​សម្រាប់​គូស្នេហ៍​ភាគច្រើន ព្រោះ​វា​អាច​បំផ្លាញ់​ទំនាក់ទំនង​របស់​ពួកគេ​បាន។ វេជ្ជបណ្ឌិត Rita Bakshi ជា​អ្នកឯកទេស​រោគ​ស្ត្រី បាន​និយាយថា ភាព​គ្មាន​កូន​មិនមែន​ប​ណ្តោ​ល​មកពី​ស្ត្រី​តែម្នាក់ឯង​នោះទេ សូម្បីតែ​បុ​រស ក៏​ជា​ចំណែក​មួយ​នៃ​ការ​អត់​កូន​ផងដែរ។ វេជ្ជបណ្ឌិត Bakshi បាន​បន្តទៀតថា មាន​មូលហេតុ​ជាច្រើន​ដែល​ប​ណ្តោ​ល​ឲ្យ​គូ​ស្វាមីភរិយា ខ្វះ​សមត្ថភាព​ក្នុងការ​មានកូន ជាពិសេស​កត្តា៣ចំណុចនេះ។

Image result for can't pregnant

ស្ត្រេ​ស​ខ្លាំង

បញ្ហា​ស្ត្រេ​ស មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ទូទៅ​របស់​មនុស្ស​ទាំងពី​រ​ភេទ​នោះទេ វា​ក៏​អាច​ជះឥទ្ធិពល​អាក្រក់​ដល់​ការ​មានកូន​ផងដែរ។ ដូច្នេះ ដើម្បី​ជៀសផុត​ពី​បញ្ហា​អត់​កូន សូម​ព្យាយាម​កាត់បន្ថយ​បញ្ហា​ស្ត្រេ​ស​ឲ្យ​បាន។

Related image

ទម្លាប់​ជក់បារី និង​សេព​គ្រឿង​ស្រវឹង

របស់​ពីរ​យ៉ាងនេះ អាច​បំផ្លាញ់​សុខភាព​ធ្ងន់ធ្ងរ ប្រសិនបើ​អ្នកប្រើប្រាស់​យូរអង្វែង។ លើសពីនេះទៅទៀត វា​អាច​បំផ្លាញ​ដល់​សមត្ថភាព​ក្នុងការ​មានកូន​របស់​បុរស ហើយ​ស្ត្រី​វិញ​អា​ចប​ណ្តោ​ល​ឲ្យ​មាន​គ្រោះថ្នាក់​ខ្លាំង​បំផុត​ដល់​កូន​ក្នុង​ផ្ទៃ (ជាពិសេស​រលូត)។

Image result for can't pregnant

រ​បៀ​ការ​នៅ​វ័យ​ចាស់​ពេក

វ័យត្រូវយក​កូន​ចំពោះ​បុរស គឺ​អត់​កំណត់​នោះទេ ក៏ប៉ុន្តែ​សម្រាប់​ស្ត្រី​វិញ ហ៊ាន​តែ​ប​ណ្តោ​ល​ខ្លួន​ឲ្យ​ឈានដល់​ចន្លោះ​វ័យ ៣២ ដល់ ៤០ឆ្នាំ ឱកាស​នៃ​ការ​មានកូន​​ គឺ​តិច​ណាស់។ ដូច្នេះ ស្ត្រី​គួរតែ​កំណត់​ក្នុង​ការយក​កូន​នៅ​វ័យ ២៥ចុះ ទើប​ប្រសើរ ហើយ​កូន​កើតមក​មាន​សុខ​ភាពល្អ​ថែមទៀត។

ក្រៅពី​កត្តា​សំខាន់ទាំង ៣ចំណុច​ខាងលើនេះ នៅមាន​កត្តា​រួមផ្សំ​មួយចំនួនទៀត​ដូចជា៖ ខ្សោយ​គុណភាព​ស៊ុត, ចំនួន​មេជី​វិត​ឈ្មោល​តិច, ក្រពេញ​អូវែ​មាន​ជំងឺ, បញ្ហា​ឆាប់​ចេញ​ទឹកកាម, អតុល្យភាព​អ័រម៉ូន និង​កត្តា​ហ្សែ​ន ក៏​ជា​កត្តា​ដែល​នាំ​ឲ្យ​អត់​កូន​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here