ស្ត្រីមានផ្ទៃពោះប្រភេទនេះ អាចប្រឈមនឹងជំងឺព្រាយក្រឡាភ្លើងខ្ពស់បំផុត!

0
1

តាមពិត ពាក្យជំងឺព្រាយក្រឡាភ្លើង មិនមាននៅក្នុងវិទ្យាសាស្ត្រនោះទេ គឺគ្រាន់តែប្រជាជនហៅតៗគ្នាតាមជំនឿតែប៉ុណ្ណោះ។ ភាគច្រើន ជំងឺនេះ កើតមានចំពោះស្ត្រីមានផ្ទៃពោះនៅសប្តាហ៍ទី២០ ហើយដើមហេតុចម្បងដោយសារតែការកើនឡើងកម្រិតវីតាមីននៅក្នុងទឹកនោមច្រើនហួសកម្រិត ការឡើងឈាម និងទឹកនោមប្រៃ ជាដើម។

បើជំងឺនេះកើតមានហើយ អាចបង្កគ្រោះថ្នាក់ទាំងម្តាយ និងកូន បាន។ ដូច្នេះស្ត្រីដែលស្ថិតនៅក្នុងលក្ខខណ្ឌខាងក្រោមនេះត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុត៖

១.ស្ត្រីមានផ្ទៃពោះមានអាយុក្រោម ១៨ឆ្នាំ ឬអាយុលើស ៣៥ឆ្នាំ។

២.គម្លាតក្នុងការយកកូននីមួយៗឆ្ងាយរហូតដល់ ១០ឆ្នាំ។

៣.ស្ត្រីមានផ្ទៃពោះដែលមានប្រវត្តិកើតជំងឺព្រាយក្រឡាភ្លើង។

៤.ស្ត្រីមានផ្ទៃពោះដែលកើតក្នុងគ្រួសារដែលមានប្រវត្តិមានកើតជំងឺព្រាយក្រឡាភ្លើង។

៥.ស្ត្រីមានផ្ទៃពោះ ដែលធ្លាប់មានជំងឺទឹកនោមផ្អែម លើសឈាម ជំងឺតម្រងនោម មុនពេលមានផ្ទៃពោះ។

៦.ស្ត្រីមានផ្ទៃពោះ ដែលកំពុងពពោះកូនភ្លោះ។

ប្រសិនបើស្ត្រីអ្នកស្ថិតនៅក្នុងលក្ខខណ្ឌដូចខាងលើ ហើយមានរោគសញ្ញាដូចជា ឈឺក្បាលធ្ងន់ធ្ងរ ភ្នែកព្រិលៗ ក្អួតធ្ងន់ធ្ងរ មានអារម្មណ៍តឹងៗនៅនៅក្រោមអណ្តោត ឡើងទម្ងន់លឿន ហើមមុខ កដៃ និងជើង ត្រូវប្រញាប់ទៅពេទ្យភ្លាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here