មូលហេតុ៥ចំណុច ធ្វើឲ្យកូនរបស់អ្នកចេះតែស្រែកយំពេលងូតទឹក

0
2

តើអ្នកឆ្ងល់ទេ ហេតុអ្វីបានជាក្មេងមួយចំនួនចេះតែមិនចង់ងូតទឹក? ហើយមានក្មេងខ្លះទៀតគ្រាន់តែលឺថាងូតទឹកក៏យំភ្លាម? តាមពិតក្មេងដែលចេះតែបដិសេធមិនចង់ងូតទឹក ឬយំ មិនមែនគ្មានមូលហេតុនោះទេ ដោយសារតែពួកគេចង់ចាំនូវទម្លាប់ខុសឆ្គងរបស់អ្នកនៅពេលងូតទឹកឲ្យពួកគេម្តងៗ។

១.ខ្លាចទឹកចូលភ្នែក

ដោយសារតែធ្លាប់មានបទពិសោធន៍មិនល្អ គឺទឹកចូលភ្នែក ដែលធ្វើឲ្យពួកគេមានអាម្មរណ៍ឈឺផ្សារតិចៗពីមុនមក លើកក្រោយពួកគេមិនចង់ងូតទឹកទៀតឡើយ។ ដូច្នេះអ្នកត្រូវប្រុងប្រយ័ត្នចំពោះការចាក់ទឹកងូតឲ្យកូន បើលំហូរទឹកខ្លាំងអ្នកត្រូវយកដៃបាំងមុខ និងភ្នែកកុមារទើបល្អ។

២.ប្រតិកម្មអាឡែស៊ីជាមួយសាប៊ូ

ការប្រើសាប៊ូច្រើនពេក អាចធ្វើឲ្យកុមារមានប្រតិកម្មអាឡែស៊ី ឬមានភាពក្រហាយ ដូច្នេះការប្រើសាប៊ូត្រូវបានណែនាំឲ្យលាយជាមួយនឹងទឹកស្អាតបន្តិចមុននឹងប្រើប្រាស់។

៣.ខ្លាចទឹកក្តៅ ឬត្រជាក់ពេក

ស្បែករបស់កុមារ ងាយនឹងប្រតិកម្មណាស់ប្រសិនបើសីតុណ្ហភាពទឹកមិនសមស្រប។ សីតុណ្ហភាពទឹកដែលអ្នកគួរងូតឲ្យកូនគឺ ៣៧អង្សាសេ វានឹងធ្វើឲ្យកូនមានភាពរីកាយជាមួយនឹងការងូត ហើយចង់ងូតលើកក្រោយទៀត។ តែមុនពេលងូត អ្នកម្តាយត្រូវពិនិត្យមើលសីតុណ្ហភាពទឹកដោយប្រើកែងដៃ ឬប្រើទែម៉ូម៉ែត្រ ដើម្បីស្ទង់ទើបល្អ។

៤.ការស្រេកឃ្លាន

អ្នកត្រូវបំបៅដោះកូនរហូតទាល់តែឆ្អែតសិន ហើយរងចាំរយៈពេល ៣០ទៅ ៤០នាទី ទើបងូតទឹកឲ្យកូន។ ប្រសិនបើអ្នកងូតទឹកឲ្យពួកគេទាំងកំពុងតែស្រេកឃ្លាននោះ ពួកគេនឹងស្រែកយំ មិនចង់ងូតទឹកឡើយ។

៥.ការបង្ខំ

ទម្លាប់នៃការបង្ខំឲ្យកូនងូទឹក ទាំងពួកគេនៅតែលេងមិនទាន់ឆ្អែតផងនោះ ពួកគេច្បាស់ជាប្រកែត ឬស្រែកយំជាពុំខាន។ ដូច្នេះអ្នកត្រូចេះបង្កើតទម្លាប់ ឬលួងលោមពួកគេឲ្យព្រមងូតទឹកតាមសម្រួលទើបជាការប្រសើរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here