ហេតុអ្វីទារក ១ខែ ដល់៣ខែឧស្សាហ៍យំខ្លាំង យំមិនព្រមបាត់សោះ?

0
5

ឪពុកម្ដាយមួយចំនួនប្រហែលជាចង់ដឹងថា ហេតុអ្វីបានជាកូនទើបតែកើតបាន ៣ ខែ ឧស្សាហ៍យំខ្លាំង រហូតដល់ពេលខ្លះយំមិនបាត់សោះ ទាំងយប់ទាំងថ្ងៃ ហើយមានពេលខ្លះទៀតទារកយំម្ដង ២ ម៉ោងជាប់គ្នាក៏បានដែរ។

 

 

បញ្ហាមួយនេះ Baby and Mom សូមជម្រាបថា មានអាការៈពីរយ៉ាង ដែលបណ្ដាលឲ្យទារកស្រែកយំខ្លាំងរាល់ពេលគឺ ៖
១.កូនឃ្លាន ត្រូវអាហារ និងទឹក
២. កូនមានអារម្មណ៍មិនស្រណុកខ្លួន អាចមកពីមានអាការៈសើមផ្អាប់

នៅខណៈដែលទារកមានអាយុចាប់ពី ១ ទៅ ៣ ខែ កូនតូចរមែងតែងតែស្រែកយំជារឿយៗ តែអ្នកត្រូវតែសង្កេតថា កូនជាទីស្រលាញ់របស់អ្នកមានអាការៈទាំងពីរខាងលើដែរឬទេ ? ប្រសិនបើអ្នកសង្កេតឃើញកូនខុសប្រក្រតីមិនដូច្នោះទេ នោះបញ្ជាក់ថា កូនរបស់អ្នកអាចមានអាការៈផ្សេងៗដូចជា ៖ ហើមពោះ តឹងច្រមុះ ច្អល់ពោះ ឬមានអាការៈក្ដៅក្បាល ជាដើម ។

តែយ៉ាងណាក្ដី លោកអ្នកជាឪពុកម្ដាយ គួរតែរំងាប់អារម្មណ៍សម្រួលអារម្មណ៍បន្ដិច ក្នុងរយៈពេលដែលកូនមានអាយុពី ១ ខែ ទៅ ៣ ខែ នេះ ព្រោះថា កំឡុងពេលហ្មឹង កូនតូចតែងតែមានអាការៈចម្លែកៗ ហើយឧស្សាហ៍យំច្រើន ដែលពេលខ្លះអាចយំរំខានដល់ដំណេករបស់អ្នកផងដែរ ដូច្នោះហើយមានតែភាពអត់ធ្មត់នឹងសម្រួលអារម្មណ៍តែប៉ុណ្ណោះ ដើម្បីឲ្យឆ្លងផុតដំណាក់កាលនេះ។ នេះបើតាមការដកស្រង់ចេញពីគេទំព័រ maerakluke ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here