ការសិក្សាជាច្រើនបានរកឃើញថា ការទទួលទានអាហារដែលសម្បូរសារធាតុចិញ្ចឹមមិនបានគ្រប់គ្រាន់ ក្នុងអំឡុងពេលមានផ្ទៃពោះ អាចបណ្តោលឲ្យកូនត្រូវប្រឈមនឹងជំងឺធ្ងន់ធ្ងរ៤ប្រភេទ ទៅថ្ងៃអនាគត់។
ជំងឺដ៏គួរឲ្យព្រួយបារម្ភនោះរួមមាន ជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល ជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម…។
បើតាមសំដីលោកវេជ្ជបណ្ឌិត Geoffrey Clarke នៅសាលកវិទ្យាល័យ តិចសាសន៍ បាននិយាយថា កត្តាចម្បងដែលបណ្តោលឲ្យកូនត្រូវប្រឈមនឹងជំងឺបេះដូង គឺការមិនបានទទួលទានអាហារដែលសម្បូរសារធាតុចិញ្ចឹមគ្រប់គ្រាន់អំឡុងពេលពពោះ។
ដូច្នេះអ្នកជំនាញជាច្រើនបានផ្តល់អនុវសាសន៍ថា ស្ត្រីគ្រប់រូបគួរតែព្យាយាមទទួលទានអាហារដែលសម្បូរសារធាតុចិញ្ចឹមឲ្យបានច្រើន ទាំងមុនពេលមានផ្ទៃពោះ អំឡុងពេលមានផ្ទៃពោះ និងក្រោយពេលមានផ្ទៃពោះ ដើម្បីជួយការពារសុខភាពកូនពេញមួយជីវិត៕