ទោះបីជាជំងឺអ៊ុតស្វាយមិនមែននជាជំងឺថ្មីក៏ដោយ ប៉ុន្តែមនុស្សគ្រប់គ្នាមិនដឹងពីវិធីព្យាបាលឲ្យបានត្រឹមត្រូវនោះទេ។ ជំងឺអ៊ុតស្វាយ គឺជាជំងឺដែលវិវត្តយ៉ាងខ្លាំងនៅរដូវក្តៅ ហើយវាអាចមានគ្រោះថ្នាក់ដល់កុមារប្រសិនបើអាណាព្យាបាលមួយចំនួនអនុវត្តកំហុសឆ្គងដូចខាងក្រោម៖
កំហុសទី១៖ ផ្តល់អាហារគ្មានអាហារូបត្ថម្ភគ្រប់គ្រាន់ដល់កូន
ឪពុកម្តាយត្រូវជៀសវាងអាហារណាដែលបណ្តោលកូនឲ្យរមាស់ បន្សល់ទុកស្លាកស្នាមនៅលើស្បែក មិនល្អសម្រាប់ប្រព័ន្ធរំលាយអាហារ… ប៉ុន្តែកុមារនៅតែត្រូវការអាហារបំប៉នដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ និងបង្កើនសាច់ដុំ។ ប្រសិនបើកុមារមិនបានទទួលអាហារូបត្ថម្ភគ្រប់គ្រាន់ទេ ពួកគេនឹងមានបញ្ហាកាន់តែខ្លាំងធ្ងន់ធ្ងរ។
កំហុសទី២៖ មិនឲ្យកូនងូតទឹក
មានករណីជាច្រើនដែលកុមារត្រូវឆ្លងជំងឺអ៊ុតស្វាយ ដោយសារតែឪពុកម្តាយរបស់ពួកឲ្យតមច្រើនពេក ទើបនាំឲ្យគ្មានអនាម័យ។
តាមគំនិតដ៏ត្រឹមត្រូវ ឪពុកម្តាយគួរតែលាងសម្អាត ងូតទឹកឲ្យកូនឲ្យរហ័ស និងផ្តល់ទឹកក្តៅឧណ្ឌឲ្យកូនផឹកឲ្យបានគ្រប់គ្រាន់ ដើម្បីបណ្តេញញើស រួមទាំងភាពកខ្វក់ទាំងអស់ចេញពីរាងកាយ។
កំហុសទី៣៖ ដាំថ្នាំឲ្យកូនងូតដូចជា ស្លឹកតែ ឬផ្លែម្រះ…
បច្ចុប្បន្នពុំមានការស្រាវជ្រាវណាមួយបង្ហាញថា មានថ្នាំបុរាណដែលអាចព្យាបាលជំងឺអ៊ុតស្វាយបាននោះទេ។ ផ្ទុយទៅវិញការប្រើប្រាស់ថ្នាំបែបបុរាណមួយចំនួន អាចបង្កឲ្យមានការឆ្លងរាលដាលកាន់តែខ្លាំងចំពោះស្បែក ដំបៅក្លាយកាន់តែខ្លាំងជាងមុន។
លើសពីនេះទៅទៀត ឪពុកម្តាយមួយចំនួនបានដាំស្លឹកតែ ឬផ្លែម្រេះ ឲ្យកូនងូតថែមទៀត ប៉ុន្តែពួកគេមិនបានដឹងថា សារធាតុគីមីនៅក្នុងរបស់ទាំងនេះ អាចបង្កឲ្យជំងឺអ៊ុតស្វាយ រីករាលដាលកាន់តែធ្ងន់ធ្ងរនោះទេ។
កំហុសទី៤៖ កាត់បន្ថយកម្តៅនៅពេលកើតជំងឺអ៊ុតស្វាយ ដោយប្រើទឹកត្រជាក់
ប្រសិនបើឪពុកម្តាយប្រើប្រាស់ទឹកត្រជាក់ខ្លាំងពេកងូតឲ្យកូន អាចបណ្តោលឲ្យសរសៃឈាមរួមតូច ហានិភ័យនៃកម្តៅនៅក្នុងរាងកាយកើតឡើងកាន់តែខ្លាំង ហើយទីបំផុតកុមារនឹងប្រឈមគ្រោះថ្នាក់។
ប្រសិនបើកុមានមានអាការក្តៅខ្លួនខ្លាំង ឪពុកម្តាយដាក់កុមារនៅក្នុងបន្ទប់ត្រជាក់មួយ កុំប្រើថ្នាំប្រឆាំងនឹងការរលាក ឬថ្នាំបំបាត់ការឈឺចាប់ ដោយសារតែវាអាចបង្កផលវិបាកធ្ងន់ធ្ងរ។ តែឪពុកម្តាយ គួរផ្តល់ថ្នាំឲ្យកូនទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យដែលបានណែនាំ៕