ការស្រេចចិត្តជ្រើសរើសអាហារសម្រាប់ទទួទានប្រចាំថ្ងៃ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាអាចផ្តល់ផលវិជ្ជមាន និងអវិជ្ជមានចំពោះស្ត្រីមានផ្ទៃពោះ។
ក្នុងរយៈពេល ៤០សប្តាហ៍ទារកក្នុងផ្ទៃនឹងលូតលាស់ពីកោសិកាតូចមួយ រហូតដល់គ្រប់លក្ខណៈ។ ប៉ុន្តែដើម្បីជួយគាំទ្រដល់ការលូតលាស់របស់ទារក គឺត្រូវពឹងផ្អែកទៅលើការផ្តល់វីតាមីន សារធាតុរ៉ែ និងសារធាតុចិញ្ចឹមដទៃទៀត តាមរយៈអាហារដែលអ្នកទទួលទានមុនពេលសម្រាល។
អាហារបំប៉នមុនពេលសម្រាលរួមមាន DHA ខូលីន វីតាមីនD កាល់ស្យូម អូមេហ្គា-៣ និងសារធាតុចិញ្ចឹមជាច្រើនមុខទៀត ដើម្បីជួយដល់ការអភិវឌ្ឍខួរក្បាល ភ្នែក ឆ្អឹង និងប្រព័ន្ធប្រសាទ។ ប្រសិនបើអាហារមិនមានប្រភពសារធាតុចាំបាច់ដូចខាងលើនេះ អ្នកជំនាញណែនាំឲ្យធ្វើការកំណត់ ដើម្បីសុខភាពទាំងម្តាយ និងកូនក្នុងផ្ទៃ។
ដូច្នេះ ការជ្រើសរើសអាហារបំប៉នក្នុងអំឡុងពេលមានគភ៌ គួរតែត្រូវបានណែនាំពីគ្រូពេទ្យ ដើម្បីឱ្យជួយឲ្យកូនក្នុងផ្ទៃមានការលូតលាស់បានល្អ និងមានសុវត្ថិភាព៕