ជំងឺគ្រុនក្តៅកម្រិតខ្ពស់ អាចបណ្ដាលឲ្យបាត់បង់ជីវិតបាន ដែលភាគច្រើន គឺរមែងកើតមានទៅលើ ទារកអាយុ ២ ខួប រហូតដល់មនុស្សចាស់អាយុ ៦៥ ឆ្នាំ ហើយការដែលទារកមានអាការៈក្ដៅខ្លាំង អាចមកពីមានជំងឺផ្ដាសាយ ប្រសិនការព្យាបាលមិនត្រឹមត្រូវ នឹង ព្យាបាលដោយគ្រូពេទ្យជំនាញទេ អាការៈជំងឺគ្រុនក្ដៅខ្លាំង អាចប្រែក្លាយទារកឲ្យកើតជំងឺ រលាកខួរក្បាលបាន ។
ដូច្នោះប្រការដែរទារក មានអាការៈក្ដៅខ្លួនខ្លាំងខុសប្រក្រតី មាតាបិតាគ្រប់រូបគួររួសរាន់បញ្ជូនកូនទៅកាន់មន្ទីរព្យាបាលភ្លាមៗ កុំទុកយូរឡើយ ។ រីឯវិធីបង្ការកុំឲ្យទារកកើតមានជំងឺគ្រុនក្ដៅខ្លាំង លុះត្រាតែ ៖
១. បញ្ជៀសទារក ពីអ្នកជំងឺគ្រុនផ្ដាសាយធំ ប្រសិនបើអ្នកមានជំងឺនេះហើយ គួរតែនៅឲ្យឆ្ងាយពីទារក ដូច្នោះហើយរាល់ពី ក្អក កណ្ដាស ឬញីសសំបោរ អ្នកត្រូវតែបិទមាត់ជានិច្ច ។
២.រាល់ពេលចាប់ ឬកាន់ទារក មាតាបិតា ត្រូវសម្អាតដៃជានិច្ច។
៣.នៅក្នុងរដូវក្ដៅខ្លាំង ទារកត្រូវឧស្សាហ៍ផឹក ឬបំបៅទឹកឲ្យបានច្រើន មិនត្រូវឲ្យទារកនៅក្រោមកំដៅថ្ងៃខ្លាំងពេកឡើយ ព្រោះអាចបណ្ដាលឲ្យទារកឆ្លងជំងឺ ដែលនៅមានក្នុងបរិកាស។
៤.ហាមចាប់កាន់ប្រដាប់ប្រើប្រាស់របស់ទារក ដោយមិនបានសម្អាតដៃជាមុន ។
ចំណាំ៖ ការបង្ការទារកពីជំងឺគ្រុនក្ដៅខ្លាំង ជាការជួយទារកមិនឲ្យកើតមានជំងឺរលាកខួរក្បាលបាន៕