ទារកទើបនឹងកើតរហូតដល់៤ខែ គួរតែរៀបចំឲ្យគេងបែបនេះទើបមានសុវត្ថិភាព

0
3

ការគេង គឺជាបញ្ហាមួយដែលអាចប៉ះពាល់ដល់ជីវិតកូន ប្រសិនបើអ្នករៀបចំកន្លែងមិនបានស្រួលបួលទេនោះ។ ដោយសារតែទារកនៅតូចពេកមិនអាចរើបំរាស់ជួយខ្លួនឯងបាន នៅពេលមានរបស់អ្វីមួយសង្កត់ពីលើ ឬបាំងជិតមុខ មិនអាចដកដង្ហើមបាន។ ដូច្នេះថ្ងៃនេះ BabyAndMom នឹងធ្វើការបង្ហាញពីតិចនិចដ៏ត្រឹមត្រូវក្នុងការរៀបចំការគេងរបស់កូនឲ្យមានសុវត្ថិភាព។

១.ដាក់កូនគេងឲ្យដាច់ដោយឡែកពីឪពុកម្តាយ

សម្រាប់ទារកទើបនឹងកើត ឪពុកម្តាយមិនត្រូវដាក់កូនគេងក្បែរខ្លួននោះទេ ព្រោះអ្នកអាចគេងសង្កត់កិនពីលើកកូន ឬវៀសដៃវៀសជើង ត្រូវកូនដោយមិនដឹងខ្លួន។

២.កុំដាក់កូនឲ្យគេងផ្គាប់មុខ

ទីតាំងមួយនេះពិតជាមានគ្រោះថ្នាក់បំផុតសម្រាប់ទារកទើបនឹងកើត ព្រោះពួកគេមិនទាន់ចេះរើបំរាល់ខ្លួនោះទេ ដែលជាហេតុនាំឲ្យមានការថប់ដង្ហើមស្លាប់បាន។

៣.កុំដណ្តប់ភួយធំៗ ឬដាក់តុក្តាក្បែរកូន

យកល្អអ្នកមិនគួរដណ្តប់ភួយធំៗ ឬដាក់តុក្តាធំៗនៅក្បែរកូននោះទេ ព្រោះរបស់ទាំងនោះអាចមានហានិភ័យគ្របសង្កត់លើកូនរហូតដកដង្ហើមលែងរួច។

៤.ការជ្រើសរើសគ្រែគេង

គ្រែគេងរបស់ទារកត្រូវតែមានរនាំងបាំងជុំវិញ ដើម្បីការពារកុំឲ្យកូនរមៀលធ្លាក់ចុះក្រោម។ រនាំងដែលបាំងនោះកុំមានចន្លោះប្រហោងធំពេក ព្រោះពេលគេងកូនគេងធ្លាក់ដៃ ជើង ឬក្បាលតាមចន្លោះធំៗទាំងនោះ។

៥.ការជ្រើសរើសពូក

ដើម្បីកុំឲ្យកូនឈឺខ្លួនពិបាកគេង អ្នកត្រូវជ្រើសរើសពូកដែលមានកម្រាស់២ហ្វីត ហើយទំហំត្រូវតែប៉ុណ្ណគ្រែ។ ម្យ៉ាងវិញទៀតពូកមិនត្រូវទន់ពេកឡើយ ដើម្បីបង្ការការលាតឡើងគ្របលើទារកដោយមិនដឹងខ្លួន។

៦.កុំចង់បីកូន ប្រសិនបើអ្នកអស់កម្លាំងខ្លាំង ឬងងុយគេងខ្លាំង

កុំព្យាយាមបីលួងលួងកូនឲ្យគេងឲ្យសោះ ប្រសិនបើអ្នកស្ថិតក្នុងលក្ខខណ្ឌបែបនេះ ព្រោះអ្នកអាចធ្វើឲ្យកូនរបូតធ្លាក់ចេញពីដៃដោយមិនដឹងខ្លួន។

៧.ទីតាំងគេងដែលត្រឹមត្រូវសម្រាប់កូនក្នុងវ័យនេះ

ទីតាំងដែលល្អបំផុតសម្រាប់កូននៅវ័យនេះ គឺការគេងបែរចំហៀង ឬគេងផ្ងារ ដើម្បីលើកកម្ពស់ដល់ការអភិវឌ្ឍសាច់ដុំក ដែលមិនទាន់រឹងមាំ តែអាចបែរទៅឆ្វេង ឬទៅស្តាំបាន។ ដូច្នេះការគេងទារកគួរតែត្រូវបានផ្លាស់ប្តូរគេងបែរចំហៀង ដើម្បីធ្វើឲ្យប្រសើរឡើងនូវការអភិវឌ្ឍចក្ខុវិស័យ។

យើងជឿថា គោលការណ៍សម្រាប់ការកំណត់ទីតាំងគេងសម្រាប់ទារកទើបនឹងកើត រហូតដល់៤ខែនេះ នឹងផ្តល់ភាពងាយស្រួលដល់ឪពុម្តាយទាំងឡាយ ក្នុងការអនុវត្តដើម្បីឲ្យទារកធំឡើងមានសុខភាពល្អ គ្មានឱកាសគ្រោះថ្នាក់កើតឡើងដោយមិនដឹងខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here