រឿង៧យ៉ាង អ្នក​ម្តាយ​ថ្មោងថ្មី​គួរ​ចងចាំ មុនពេល​ផ្តល់​ទឹក​ឲ្យ​ទារក

0
1

អ្នក​ម្តាយ​ថ្មោងថ្មី​ជាច្រើន​តែងតែមាន​ការព្រួយបារម្ភ​ចំពោះ​ការផ្តល់​ទឹក​ឲ្យ​ទារក​ទទួលទាន រហូត​មាន​អ្នកខ្លះ​លើក​សំនួរ​មក​ថា តើ​ពួកគេ​អាច​ផ្តល់​ទឹក​តិចតួច​សម្រាប់​ទារក​បាន​ដែរឬទេ? សំនួរ​មួយ​នេះ​ត្រូវបាន​បដិសេធ​ពី​អ្នកជំនាញ ហើយ​ត្រូវរ​ចាំ​រហូត​ទារក​មាន​អាយុ ៦ខែ ទើប​អាច​ផ្តល់​ទឹក​ឲ្យ​ពួកគេ​បាន។

ខាងក្រោម​នេះ គឺជា​កត្តា​មួយចំនួន​ដែល​អ្នក​គួរតែ​ដឹង មុនពេល​ផ្តល់​ទឹក​ឲ្យ​ទារក៖

១.ទឹក​មិនល្អ​សម្រាប់​ទារក​ក្រោម​អាយុ ៦ខែ​ឡើង ព្រោះ​វា​មាន​មិនមាន​ជាតិ​កាឡូរី ហើយ​អាច​បង្អាក់​ដល់​ការទទួល​សារធាតុចិញ្ចឹម និង​កាឡូរី​ពី​ទឹកដោះ​របស់​អ្នក​ម្តាយ។ អ្នកជំនាញ បាន​និយាយថា ការ​ឡូរី​នៅក្នុង​ទឹកដោះ ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់ ការលូតលាស់​រូបរាង​កាយ និង​ផ្លូវចិត្ត របស់​ទារក​អំឡុងពេល៦ខែ​ដំបូង។

២.កុំ​បារម្ភ​ចំពោះ​បញ្ហា​ខ្វះ​ជាតិ​ទឹក ព្រោះ​ទឹកដោះ​ម្តាយ​ផ្តល់នូវ​សា​ធាតុសំខាន់ៗគ្រប់បែបយ៉ាង​ដែល​ទារក​ត្រូវការ រួមទាំង​ជាតិ​ទឹក​ផងដែរ។ ដូច្នេះ អ្នក​ពុំ​ចាំបាច់​ផ្តល់​ទឹក​ឲ្យ​ទារក​ឡើយ អំឡុងពេល ៦ខែ ប្រសិនបើ​ពួកគេ​បៅដោះ​ម្តាយ។

៣.ការផ្តល់​ទឹក​ឲ្យ​ទារក​មុន​អាយុ ៦ខែ អាច​រំខាន​ដល់​សមត្ថភាព​រាងកាយ​ក្នុងការ​ស្រូបយក​សារធាតុចិញ្ចឹម នៅក្នុង​ទឹកដោះ​ម្តាយ។ ការផ្តល់​ទឹក​ឲ្យ​ទារក​ច្រើន ពួកគេ​នឹងមាន​អារម្មណ៍​ឆ្អែត ហើយ​មិន​ចង់​បៅដោះ​ឡើយ។

៤.នៅពេល​ទារក​មាន​អាយុ​លើស៦ខែ អ្នក​អាច​ផ្តល់​អាហារ​បំប៉នបន្ថែម​ដល់​ពួកគេ ហើយក៏​អាច​ផ្តល់​ទឹក​ផងដែរ ព្រោះ​ទឹក​អាចជួយ​ដល់​ការរំលាយ​អាហារ។

៥.ប្រសិនបើ​អ្នកផ្តល់​ទឹក​ឆ្អិន​ឲ្យ​ទារក កុំភ្លេចថា ក្រោយពេល​ដាំ​ពុះ​ហើយ​ត្រូវ​រងចាំ​រហូត​ទាល់តែ​ទឹក​ចុះ​ត្រជាក់ ១០០ភាគរយ​សិន ទើប​ផ្តល់​ឲ្យ​ទារក។

៦.កុំ​ផ្តល់​ទឹក​ដល់​ទារក​ច្រើនពេក ព្រោះ​វា​អាចធ្វើ​ឲ្យ​ជាតិ​សូ​ដ្យូ​ម​ប្រមូលផ្តុម​នៅក្នុង​ខ្លួន ដែល​នាំ​ឲ្យ​អតុល្យភាព​អេ​ឡិច​ត្រូ​លីត្រ និង​ហើម​ជាលិកា ដោយសារតែ​ជាតិ​ទឹក​លើស​កម្រិត។

៧.សូម​ធ្វើការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​ត្រឹមត្រូវ ប្រសិនបើ​អ្នក​ចង់​ផ្តល់​ទឹក​ឲ្យ​ទារក​មុន​អាយុ ៦ឆ្នាំ៕

ផលប៉ះពាល់​នៃ​ការ​ឲ្យ​ទារក​ក្រោម​អាយុ៦ខែ​ទទួលទាន​ទឹក

អ្នក​ម្តាយ​ភាគច្រើន​តែងតែ​ទម្លាប់​បន្តក់​ទឹក​ទារក នៅពេលដែល​ពួកគេ​ស្រែកយំខ្លាំងៗ ក៏ប៉ុន្តែ​ទង្វើ​មួយ​មិន​ពិតជា​មិនល្អ​ឡើយ​សម្រាប់​ទារក​ក្រោម៦ខែ។ បើ​យោងតាម​គេហទំព័រ boldsky បាន​ចុះផ្សាយ​ថា ការ​ឲ្យ​ទារក​ទើបនឹង​កើត​ទទួលទាន​ទឹក​ច្រើនពេក អា​ចប​ណ្តោ​ល​ឲ្យ​មាន​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ។

ការផ្តល់​ទឹក​ឲ្យ​ទារក​ក្រោម៦ខែ​ទទួលទាន​ទឹក​ច្រើនពេក អា​ចប​ណ្តោ​ល​ឲ្យ​ពុល ព្រោះ​ទឹក​អាច​ផ្លាស់ប្តូរ​តុល្យភាព​នៃ​អេឡិចត្រូលីត ក្នុង​រាងកាយ​របស់​ទារក ងាយ​ប្រឈម​នឹង​បញ្ហា​ហើមពោះ ប៉ះពាល់​ដល់​ខួរក្បាល និង​បេះដូង​ថែមទៀត។

អ្នក​ត្រូវ​ចាំ​ទុក​ថា ទឹកដោះ​ម្តាយ​មាន​សារធាតុចិញ្ចឹម​គ្រប់បែប​យ៉ាង​ដែល​ទារក​ត្រូវការ សូម្បីតែ​ជាតិ​ទឹក ដូច្នេះ​អ្នក​មិនត្រូវ​ផ្តល់​អ្វី​ផ្តេសផ្តាស់​ឲ្យ​ទារក​ក្រោម៦ខែ​ទទួលទាន​ក្រៅពី​ទឹកដោះ​ម្តាយ​នោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here